បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ករណី​ល្បួង​នារី​ចូល​ផ្ទះសំណាក់​ប៉ង​ចាប់រំលោភ

1238
ចែករម្លែក

​ដោយ​៖​សហការី​/​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០១៨​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បាន​ចាប់​អ្នកបើក​តាក់ស៊ី​ម្នាក់​ឃើញ​អ្នកជិះ​ក្នុង​រថយន្ត​ជានា​រី​ភេទ​ម្នាក់​ស្អាត​ក៏​ល្បួង​នាំចូល​ផ្ទះសំណាក់​ប៉ង​ចាប់រំលោភ​តែ​ត្រូវ​នាង​ស្រែក​រហូត​សមត្ថកិច្ច​ចុះមក​វាយខ្នោះ​និង​កសាង​សំណុំរឿង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​។​

ការឃាត់ខ្លួន​អ្នកបើក​តាក់ស៊ី​ម្នាក់​នោះបាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨​។
​សមត្ថកិច្ច​បានឱ្យដឹង​ថា បុរស​ដែលជា​ជនសង្ស័យ​មានឈ្មោះ ហម សុខ​វី អាយុ​២៤​ឆ្នាំ មុខរបរ​បើកបរ​តាក់​ស៊ី មាន​រស់នៅ​ផ្លូវ​លេខ​២៧ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។ ចំណែក​នារី​នារី​រងគ្រោះ​ឈ្មោះ អ​.​ក​.​ម​.​ត កើត​ឆ្នាំ​២០០០ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​”​ប៊ី​ហ៊ី​ប​” លក់​អាហារ​បំប៉ន រស់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ ២០១៨ វេលា​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ “​អា​ហ្វា​” ស្ថិតក្នុង​ក្រុម​៤ ភូមិ​បាក់​ខែង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ មាន​ករណី​មួយ​បានកើត​ឡើង​រវាង​អ្នករត់​តាក់ស៊ី និង​នារី​វ័យក្មេង​ម្នាក់ ដោយ​នារី​រងគ្រោះ​ប្ដឹង​ចោទប្រកាន់ថា អ្នករត់​តាក់ស៊ី​បាន​ល្បួង​នាង​ឡើងផ្ទះ​សំណាក់ ដើម្បី​ប៉ុនប៉ង​ធ្វើ​សកម្មភាព​រំលោភ​។​

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ដំបូង​គេ​ឃើញ​អ្នក​ទាំងពីរ​ឈ្លោះប្រកែក​គ្នា​នៅ​បរិវេណ​ផ្ទះសំណាក់​និង​មានការ​ប្រទាញ​ប្រ​ទុង​គ្នា​ទំនង​នារី​រងគ្រោះ​មិន​ព្រម​ចូល​ផ្ទះសំណាក់​ជាមួយ​បុរស​នោះ​ហើយក៏​ឃើញ​នារី​នោះ​រត់​ចេញមកក្រៅ​ស្រែក​ឆោឡោ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ​ជួយ​ឃើញ​ដូច្នេះ​ប្រជាពលរដ្ឋ​ក៏បាន​រាយ​ការ​ណ៏​ដល់​សមត្ថកិច្ច​ចុះមក​ជួយ​អន្តរាគមន៍​។​

​តាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ គឺ​ចោទប្រកាន់​ទៅលើរ​បុរស​ជា​អ្នករត់​តាក់ស៊ី​ថា ដំបូង​គាត់​លួងលោម​នាង​ឲ្យ​ឡើង​ជិះឡាន​ជាមួយ ។​បន្ទាប់មក​គាត់​ក៏​បើកឡាន​សំដៅ​មក​ផ្ទះសំណាក់​ខាងលើ​តែម្តង ហើយក៏​ធ្វើ​សកម្មភាព​ល្បួង​នាង​ឲ្យ​ចូល​ផ្ទះសំណាក់​ដើម្បី​រួមភេទ​ជាមួយ​គាត់ ។​ប៉ុន្តែ​ត្រូវបាន​នាង​ប្រកែក នឹង​ស្រែក​ឆោឡោ រត់​ទៅ​ឲ្យ​គេ​ជួយ ហើយក៏​ឃើញ​សមត្ថកិច្ច​មកជួយ​អន្តរាគមន៍ នឹង​ចាប់​ឃាត់ខ្លួន​បុរស​នោះ​តែម្តង​៕S/

បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ករណី​ល្បួង​នារី​ចូល​ផ្ទះសំណាក់​ប៉ង​ចាប់រំលោភ (រូប៖វ៉េបសាយនគរវត្ត)