បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ពីបទ​គាស់​ដំបូលផ្ទះ​ចូល​លួច​លុយ​ប្រមាណ​១០​ម៉ឺន​បាត​

543
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​ប៉ូលិស​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៨​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ពីបទ​គាស់​ដំបូលផ្ទះ​ចូល​លួច​លុយ​ចំនួន​១០​ម៉ឺន​បាត​(​លុយ​ថៃ​)​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នា​ប៉ុន្មាន​ម៉ោង​ក្រោយពី​ធ្វើ​សកម្មភាព​។​

ប៉ុន្តែ​អ្វីដែល​ប៊ិះ​នឹង​ធ្វើឱ្យ​មហន្តរាយ​ធ្ងន់ធ្ងរ​នោះ គឺ​ជនដៃដល់​ព្យាយាម​ដុត​កម្ទេច​បន្ទប់​ផ្ទះជួល​នោះ​ទៀត តែ​មិនបាន​សម្រេច​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​បន្ទប់​ជួល​មួយកន្លែង ស្ថិតក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង​កាលពី​ថ្ងៃត្រង់ ថ្ងៃទី​២៩ កញ្ញា​ឆ្នាំ​២០១៨ ។

​លោក​គឹម​ពន្លក​អធិការនគរបាល​ស្រុក​កំរៀង​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ជិន​សុខ​ហេង​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​ខាងលើ​។​ចំណែក​ជនរងគ្រោះ​ឈ្មោះ​ហេង​ម៉ាច​ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​ស្នាក់នៅ​ផ្ទួះ​ជួល​ខាងលើ​។​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​មាន​លុយ​ចំនួន​១០​ម៉ឺន​បាត​។​

​លោក​ជេតវណ្ណ​នី​ស្នងការរង​ខេត្ត​បាន​បញ្ជាក់ថា​ក្រោយ​ទទួល​ពាក្យបណ្តឹង​រប​ស៎ជនរ​ង​គ្រោះ​ភ្លាម​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​។​មុនដំបូង​ជនសង្ស័យ​បាន​ឆ្លើយ​ប​ដិ​សធ​ថា​ខ្លូន​មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ទេ​។​

ប៉ុន្តែ​ដោយ​ខាង​ប៉ូលិស​ធ្វើ​កោសល្យវិច័យ​គេ​រក​រកឃើញ​ស្លាកស្នាម​
​មួយចំនួន​ទើប​ជនសង្ស័យ​ព្រមឆ្លើយ​សារភាព​ដោយ​បញ្ជាក់ថា​ដំបូង​ខ្លួន​បានគាស់​ទម្លុះ​​ពិតាន​ហើយ​ចុះមក​ក្នុងផ្ទះ​រើកកាយ​បាន​១០​ម៉ឺន​បាត​។​

ខណៈពេលដែល​ម្ចាស់ផ្ទះ​ចេញទៅ​ធ្វើការ​នៅកាស៊ី​ណូ​។​ក្រោយ​យកលុយ​បាន​រួចខ្លួន​បាន​យក​ធូប​ចង​ជាប់​ជាមួយ​ដប​សាំង​ក្នុង​គោលបំណង​ដុត​ឲ្យ​ឆេះ​បន្ទប់​អស៎​ដើម្បី​បំបាត់ភស្តុតាង​តែ​សំណាងល្អ​ធូប​ឆេះ​បានតែ​ពាក់កណ្តាល​ក៏​រល​ត់ទៅ​។​

លោក​ស្នងការរង​ខេត្ត​បា​បន្តថា​ក្រោយ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​រួចមក​លោក​បានឱ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​ចំណែក​វត្ថុតាង​បាន​ពី​ជនសង្ស័យ​ប្រគល់​ជូនទៅ​ម្ចាស់​ដើម​វិញ​៕S/