បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​មិន​គ្រប់ទឹក​

352
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​ ៖​ ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១២ ​ខែកក្កដា ​ឆ្នាំ​២០១៩​ បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​មិន​គ្រប់ទឹក​នៅ​ចំណុច​ភូមិ ឃុំ​តា​ប៉ុន ស្រុក​សង្កែ​។

ជន​រូបនេះ​ត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ស្រុក​សង្កែ​ចាប់​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១០​ខែកក្កដា ឆ្នាំ​២០១៩​នៅ​ចំនុច​ភូមិ​តា​ប៉ុន​ ឃុំ​តា​ប៉ុន ស្រុក​សង្កែ ។​

លោក ​វ៉េ គឹម​ចត់ ​អធិការរង​ទទួល​ផ្នែក​ព្រហ្ម​ទ​ណ្ធ​ស្រុក​សង្កែ​បានឱ្យដឹងថា ​ជនសង្ស័យ​ឈ្មោះ រៀម សេង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ​។ ដោយឡែក​ជនរងគ្រោះ​ឈ្មោះ អ.អ ភេទ​ស្រី អាយុ១៧​ឆ្នាំ រស់នៅ​ភូមិ​តា​ប៉ុន ឃុំ​តា​ប៉ុន ស្រុក​សង្កែ (​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​)​។​

លោក​អធិការរង​ស្រុក​បាន​បន្តថា​ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕B/


#