បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ពីបទ​ប៉ុនប៉ង​រំលោភ​កុមារី​អាយុ​១៣​ឆ្នាំ​

192
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នគរបាល​ក្រុង​បាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ចាប់រំលោភ​កុមារី​អាយុ​១៣​ឆ្នាំ​មិនបាន​សម្រេច​។​ការប្រព្រឹត្ត​កាលពី​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​ស្ថិតនៅ​ត្រង់ចំណុច​ក្រុមទី​៤​ភូមិ​ដំណាក់​ហ្លួង​សង្កាត់​វត្ត​គរ​ក្រុង​និង​ខេត្តបាត់ដំបង​។​

លោក​វរ​សេនី​យ៏​ឯក ឆាង វណ្ណ ឆៃ​អធិការនគរបាល​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​តក់ ទិ​ត្យ​ហៅ​បូរី​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​នៅ​ភូមិ​ហៃសាន​ឃុំ​ជ្រៃ​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។​ចំណែក​កុមារី​រងគ្រោះ​អាយុ​១៣​ឆ្នាំ​នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​មុនពេល​កើតហេតុ​ខ្លួន​បាន​និយាយ​លួងលោម​ជនរងគ្រោះ​ដោយ​យកនុំ​បុ័ង​ប្រហិត​និង​ឱ្យ​លុយ​ចំនួន​២​ទៅ​៣​ពាន៎​រៀល​រួច​នាំ​កុមារី​នោះ​ទៅ​កន្លែង​គុម្ពោធ​ព្រៃ​។​

ជននោះក៏ចាប់​សម្រាត​ខោ​ជនរងគ្រោះ​ចាប់រំលោភ​តែ​មិនបាន​សម្រេច​ដោយ​នាង​រើ​បម្រាស់​និង​ស្រែក​ឱ្យគេ​ជួយ​។​ជនសង្ស័យ​ត្រូវ​កម្លាំង​ជំនាញ​បាន​កសាង​ចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/