បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ពីបទ​ហឹ​ង្សា​ក្នុង​គ្រួសារ​

998
ចែករម្លែក
  • 8
    Shares

(​បាត់ដំបង​)៖​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កាលពី​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៧​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ពីបទ​ហឹ​ង្សា​ក្នុង​គ្រួសារ​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ត្រពាំង​ព្រលិត​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​កាលពី​យប់​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៧ ។​

​លោក​ពេជ្រ សា​រ៉ែ​ន​អធិការនគរបាល​ស្រុក​សំពៅ​លូន​បាន​ឳ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ញ៉ែម ចន្ថា ហៅ រុង រឿង​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​(​ប្តី​)​មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ ។​ចំណែក​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ សុខ សុភាព​អាយុ​៣៤​ឆ្នាំ​បណ្តាលឱ្យ​រងរបួស ។​
​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​នៅក្នុង​ពាក្យបណ្តឹង​ស្ត្រី​រងគ្រោះ​បាន​ប្រាប់ថា​កាលពី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២១​ខែកក្កដា​ប្តី​គាត់​មកពី​ផឹកស្រា​ហើយ​ស្រវឹង​ជោគជាំ​និង​មាន​ស្រី​នៅ​ខាងក្រៅ​បានមក​គោះទ្វារ​ឳ្យ​គាត់​បើកទ្វារ​តែ​គាត់​មិន​ព្រម​បើក​គាត់​ក៏​ធាក់​ទម្លាយ​ទ្វារ​ហើយ​យក​ដំបង​វាយ​លើ​ខ្លួន​និង​ជើង​នាង​បណ្តាល​ឳ្យ​របួស​។​

ក្រោយ​ទទួល​ពាក្យបណ្តឹង​នៅ​ព្រឹក​ថ្ងៃទី​២២​ខែកក្កដា​រួចមក​លោក​បាន​ចាត់​កម្លាំង​ចុះ​ស្រាវជ្រាវ​ចាប់ខ្លួន​​បាន​នៅ​រសៀល​ថ្ងៃទី​២២​ខែកក្កដា​ហើយ​នាំទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​និង​បញ្ជូនទៅ​ស្នងការ​
​ខេត្ត​ចាត់​ការបន្ត​។​

បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​ជនសង្ស័យ​ជា​ប្តី​វាយ​ប្រពន្ធ​