បញ្ជូន​បុរស​ម្នាក់​និង​ថ្នាំ​ម៉ា​ទឹកកក​ជិត​៤​ក្រាម​ទៅ​តុលាការ​

1097
ចែករម្លែក

(​បាត់ដំបង​)៖ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៧ បាន​បញ្ជូន​បុរស​ម្នាក់​រួម​នឹង​វត្ថុតាង​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់ ទម្ងន់​៣,៨៨​ក្រាម ទូរស័ព្ទ​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។ ជនសង្ស័យ​រូបនេះ ត្រូវ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រែង ស្រុក​រតនមណ្ឌល​ចាប់ខ្លួនបាន កាលពី​រសៀល​ថ្ងៃទី​១៧ ខែសីហា នៅ​ចំណុច​ចម្ការ​លួង​ចំរើន ស្ថិតក្នុង​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល​។​

​លោក​វរសេនីយ៍ទោ ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ នៅ រ៉ា ហៅ​រៀ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​សេក​សក ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល​។ ចំណែក​វត្ថុតាង​ដែល​ងក​ហូត​បាន​មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន​១​កញ្ចប់ ទម្ងន់​៣,៨៨​ក្រាម ទូរស័ព្ទ​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1I 6296 (​គ្មាន​ប័ណ្ណ​សំគាល់​យានយន្ត​) និង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បញ្ជាក់ថា ក្រោយពេល​ទទួលបាន​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​រួចមក លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​មកកាន់​តុលាការខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​៕L ដោយ​៖ គ្រញូង​