បញ្ជូន​បុរស​ម្នាក់ និង​ថ្នាំញៀន​ម៉ា​ទឹកកក​៣​ថង់ ទៅ​តុលាការ​

821
ចែករម្លែក

កាលពី​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​បុរស​ម្នាក់ និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​បី​ថង់ ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​។

​ជនសង្ស័យ​រូបនេះ ត្រូវបាន​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឃាត់ខ្លួន​បាន កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ស្ទឹងតូច ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត និង​ដកហូត​វត្ថុតាង​មួយចំនួន​។​

​លោក​វរសេនីយ៍ទោ ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ កាន់ សុខា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹងតូច ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត​។ សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE ម៉ា​ទឹកកក​) ចំនួន​៣​ថង់ ទម្ងន់​០,៤១​ក្រាម​។​

​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ដោយ៖ គ្រញូង

ជនសង្ស័យ និង​វត្ថុតាង (​រូប​៖ គ្រញូង​)​