បញ្ជូន​បុរស​ល្មោភកាម​ម្នាក់​ទៅ​តុល​សការ​ពីបទ​រំលោភ​កុមារី​អ​និតិ​ជន​

763
ចែករម្លែក

​ដោយ: ​គ្រញូង​ / ​បាត់ដំបង ៖ ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត ​កាលពី​ព្រឹក​ថ្ងៃទី​១៩ ​ខែមិថុនា ​ឆ្នាំ​២០១៨ ​បាន​បញ្ជូន​បុរស​ល្មោភកាម​អាយុ​៥៣​ឆ្នាំ​ម្នាក់​ទៅ​តុលាការ​ពីបទ​រំលោភ​កុមារី​អនីតិជន​បានសម្រេច​កាលពី​ព្រ​ថ្ងៃទី​១៧​ខែមិថុនា ឆ្នាំ​២០១៨ ​នៅ​ក្រុមទី​៥​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ។​

​លោក ​ប៊​ន់ វណ្ណា​រ៉ា ​នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​បាន​ឲ្យ​ដឹងថា ​កុមារី​រងគ្រោះ​ឈ្មោះ​ស្រ៊ុន​ណា​លី (​ហៅ​ឃ្លី​)​អាយុ​៧​ឆ្នាំ រស់នៅ ក្រុមទី​៥​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ត្រូវបាន ជនសង្ស័យ ឈ្មោះ សូ​ឌី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ចាប់រំលោភ សេពសន្ថវៈ​បានសម្រេច​។

​យោងតាម​របាយការណ៍ លោក វរសេនីយ៍ឯក គឹម​ពន្លក អធិការ​ស្រុកកំរៀង បានឲ្យដឹងថា​ ​បន្ទាប់ពីទទួលបាន​ពាក្យបណ្តឹងពី​ឈ្មោះ កូយ ហ៊ួ​ន ភេទ​ស្រី អាយុ​៤៣​ឆ្នាំ​រស់នៅ ក្រុមទី​៥​ភូមិ​ដូង ឃុំ​បឹងរាំង ​ស្រុក​កំរៀង ​ត្រូវជា​ម្តាយ​កុមារី​រងគ្រោះ​រួចមក ​កម្លាំង​ព្រហ្មទណ្ឌ​នៃ​អធិការ​ស្រុក​កំរៀង​បាន​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ សូ​ឌី ​ដោយ​រង​ការចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​អ​និតិ​ជន បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​ ៕B

 

#