បញ្ជូន​ប្រុស​ស្រី​ពីរ​នាក់​និង​ម៉ា​ទឹកកក​ជិត​២០​ក្រាម​ទៅ​សាលាដំបូង​ខេត្ត​

1192

ជនសង្ស័យ​ទាំងពីរ​នាក់​និង​វត្ថុតាង (​រូប​៖ គ្រញូង​)​

(​បាត់ដំបង​)៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​រសៀល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧ បាន​បញ្ជូន​អ្នករកស៊ី​ចែកចាយ​គ្រឿងញៀន​ប្រុស​ស្រី​ពីរ​នាក់ និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ជិត​២០​ក្រាម​ទៅ​តុលាការ ក្រោយពេល​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​ប៉ូលិស​អន្តរាគមន៍ នៃ​ស្នងការ​ខេត្ត​ឃាត់ខ្លួន​បាន កាលពី​យប់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

​លោក​វរសេនីយ៍ទោ ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ ហ៊ី វាសនា ហៅ​ផល្លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​អូរ​ដំបង​ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ និង​ឈ្មោះ ផល ចាន់​ថេរ ហៅ​អា​ម៉ី ភេទ​ស្រី អាយុ​២៨​ឆ្នាំ នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​ថង់​បង្គួរ ទម្ងន់​១៨,៩៩​ក្រាម ទូរស័ព្ទ​២​គ្រឿង​និង​ដែកកេះ​១​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ក្រោយ​សារភាព​រួច​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​៧ ខែធ្នូ ដើម្បី​ចាត់ការ​តាមច្បាប់​៕L ដោយ​៖ គ្រញូង​