បញ្ជូន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​បីនាក់​ទៅ​តុលាការ​

287
ចែករម្លែក

ដោយ:គ្រញូង​/បាត់ដំបង ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២២​ ខែមីនា ​ឆ្នាំ​២០១៩ ​បាន​បញ្ជូន​មុខសញ្ញា​ចែកចាយ​គ្រឿង​​ញៀន​បីនាក់​ទៅ​តុលាការ ​ក្រោយពេល​កម្លាំង​អធិការដ្ឋាន នគរបាល ស្រុករុក្ខគិរី ឃាត់ខ្លួន​បាន​កាលពី រសៀល​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។​

លោក​ ស៊ា ធី​ អធិការនគរបាល​ស្រុករុក្ខគិរី បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ មាន​៖ ១.ឈ្មោះ ញាន ចិន្តា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃព្រាល ឃុំព្រៃ ស្វាយ ស្រុកមោងឬស្សី, ២.ឈ្មោះ សឿន ស៊ីត ភេទប្រុស អាយុ១៩ឆ្នាំ រស់ភូមិ ព្រៃព្រាល ឃុំព្រៃស្វាយ ស្រុក មោងឬស្សី និង៣.ឈ្មោះ ហ៊ត ហ៊ីម ភេទប្រុស អាយុ២១ឆ្នាំ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE ម៉ា ទឹកកក) ចំនួន២ថង់តូច និងទូរស័ព្ទដៃ១គ្រឿង។ ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងរៀបចំកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាម នីតិវិធីច្បាប់៕B/


#