បញ្ជូន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​និង​វត្ថុតាង​ទៅ​តុលាការ​

250
ចែករម្លែក
  • 44
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​១២​ខែមីនា​ឆ្នាំ​២០១៩​បាន​កសាង​សំណុំរឿង​បញ្ជូន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​២​ថង់​ទៅ​តុលាការ​។​ក្រោយពេល​សមត្ថកិច្ច​ចាប់ខ្លួនបាន​កាលពី​យប់​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​ក្រពើ​សែ​សឹ​ប​ឃុំ​បឹង​ប្រាំ​ស្រុក​ប​វេ​ល​។​

​លោក​សុខ និមល​នាយការិយាល័យ​ស្តីទី​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជន​សង្ស័យ​មានឈ្មោះ​ខុំ​អួ​ច​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​២​ថង់​ទម្ងន់​០,៦៣​ក្រាម ។​

លោកនាយ​ការិយាល័យ​ស្តីទី​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​មន្ត្រី​ជំនាញ​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវីធី ៕S/