បញ្ជូន​ម្ចាស់​ទីតាំង​បន​ល្បែង​ម្នាក់​ទៅ​សាលាដំបូង​

1248
ចែករម្លែក
  • 25
    Shares

សៀមរាប​៖ វេលា​ម៉ោង​១៦:០០​នាទី កាលពី​ថ្ងៃទី​១៨ ខែ​កក្ដ​ដា ឆ្នាំ​២០១៧ កម្លាំង​នគរបាល នៃ​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម​កំរិត​ស្រាល​សៀមរាប បាន​ចុះបង្ក្រាប​ទីតាំង​ផ្ទះ​បើក​កន្លែង​លេងល្បែង​(​បៀ​កង​យឺត​) ស្ថិតនៅ​ក្នុងភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកលេង​ល្បែង​ចំនួន​០៦​នាក់ ដោយ​ទី​១​មានឈ្មោះ​ឡេង ញិ​ប ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​២.​ឈ្មោះ​រ័ត្ន សាវឿន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៣.​ឈ្មោះ​ម៉ាន់ ណៃ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៤.​ឈ្មោះ​ក្រូច អៀង ហៅ​លី អៀង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៥.​ឈ្មោះ​ក្រូច ហាន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប និង​៦​ឈ្មោះ​ជួប ថេត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។

បញ្ជូន​ម្ចាស់​ទីតាំង​បន​ល្បែង​ម្នាក់​ទៅ​សាលាដំបូង (​រូប​៖ គូលែន​)

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​បើក​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ចំនួន​០១​នាក់ មានឈ្មោះ​ដក់ មុំ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។ ក្នុងនោះដែរ​សមត្ថកិច្ច​ដកហូត​សំភា​រះ​ជា​វត្ថុតាង​រួមមាន​បៀ​ចំនួន​០៣​ហ៊ូ​, ប្រាក់​ដុល្លា​និង​ប្រាក់រៀល​មួយចំនួន​, ទូរស័ព្ទដៃ​ចំនួន​០៥​គ្រឿង និង​ម៉ូតូ​ចំនួន​០២​គ្រឿង​។

​បច្ចុប្បន្ន​អ្នកញៀន​ល្បែង​ចំនួន​០៦​នាក់ នគរបាល​យើង​បានធ្វើ​ការអប់រំ​ណែនាំ និង​អនុញ្ញាតអោយ​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​។ ចំណែកឯ​ម្ចាស់ផ្ទះ​បើក​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ចំនួន​០១​នាក់ និង​វត្ថុតាង​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖ គូលែន​