បញ្ជូន​ម្ចាស់​ហាង​ម៉ាស្សា ឡុង ឈាន​គឺ​ហ្វូ​ត មក​តុលាការ ពាក់ព័ន្ធ​ករណី​សញ្ចរ​កម្ម​

930
ចែករម្លែក

ភ្នំពេញ៖ បុរស​ជនជាតិ​ចិន​ម្នាក់ និង​ស្ត្រី​ជា​ប្រពន្ធ​ជនជាតិ​វៀតណាម ជា​ម្ចាស់​ហាង​ម៉ាស្សា​ឡុង​ឈាន​គី​ហ្វូ​ត ត្រូវបាន​បញ្ជូន​មកកាន់​តុលាការ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៧​ដើម្បី​សាកសួរ​ពាក់ព័ន្ធ​ករណី​សញ្ចរ​កម្ម (​ជួញដូរ​ផ្លូវភេទ​)​។​

​ជនសង្ស័យ​ទាំង ២​នាក់​ឈ្មោះ ៖ ១. Peter tam kakuen ភេទ​ប្រុស អាយុ ៦២​ឆ្នាំ ជនជាតិ​ចិន​។ ២.​ឈ្មោះ ង្វៀន ធី​គឹម​ធី ហៅ​ហ្វឿ​ង ភេទ​ស្រី អាយុ ៣៣​ឆ្នាំ​។ លោក​ព្រះរាជអាជ្ញារង​គុជ គឹម​ឡុង កំពុង​សាកសួរ​ម្ចាស់​ហាង​ម៉ាស្សា​ទាំង ២​នាក់​ប្ដី​ប្រពន្ធ​នេះ​។​

​គួរ​បញ្ជាក់ថា កម្លាំង​នគរបាល​ការិយាល័យ​ជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ កាលពី​ម៉ោង​៩​យប់​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៧ នៅ​ហាង​ម៉ាស្សា​យីហោ​ឡុង ឈាន​គឺ​ហ្វូ​ត​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​១០​អា​ក្រុមទី​៣០​ផ្លូវ​៣១៥​ភូមិ​៨​សង្កាត់​បឹងកក់​១​ខណ្ឌទួលគោក​។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ស្ត្រី​បំរើសេវា​ម៉ាស្សា​១០​នាក់ និង​ដកហូត​ស្រោមអនាម័យ​ដែល​ប្រើ​រួច និង​មិនទាន់​ប្រើ​មួយចំនួន​ទុកជា​វត្ថុតាង​៕​ ​ដោយ ៖លីនណា

បញ្ជូន​ម្ចាស់​ហាង​ម៉ាស្សា ឡុង ឈាន​គឺ​ហ្វូ​ត មក​តុលាការ ពាក់ព័ន្ធ​ករណី​សញ្ចរ​កម្ម​ (រូប៖ វេបសាយ)