បញ្ជូន​សព​ពលករ​ខ្មែរ​ដែល​កាប់​គ្នា​ស្លាប់​២​នាក់​នៅ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​

1025
ចែករម្លែក

(​ស្រះកែវ​-​ថៃ​)៖​ពលករ​ខ្មែរ​ស៊ីឈ្នួល​បាន​ផឹកស្រា​ស្រវឹង ហើយ​បង្ក​អំពើ​ហឹ​ង្សា​រកា​ប់​គ្នាឯង​ស្លាប់​២​នា​ក់់់រួច រួច​នាំគ្នា​គេចខ្លួនបាត់​។ សព​បញ្ជូនមក​កម្ពុជា​វិ​ញុ​។​ហេតុការណ៍​បានកើត​ឡើង កាលពី​ពាក់កណ្ដាល​អ​ធ្រា​ត យប់​ថ្ងៃ​អង្គារ​ទី​១៤​ខែកក្កដា ឆ្នាំ​២០១៧​នៅក្នុង​ក្រុម ៨ ភូមិ​-​ឃុំ​តា​កួន​ស្រុ​វ​ឌ្ឍ​នា​នគរ​ខេត្ត​ស្រះកែវ ។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​តម្រួត​និង​ទាហាន​ថៃ​បាន​ចុះទៅ ដល់​កន្លែងកើតហេតុ ប្រទះឃើញ​សាកសព​បុរស មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដេកស្លាប់ គៀន​ខ្ទម​ស្រែ​មួយកន្លែង និង​សាកសព​បុរស​ម្នាក់ទៀត ឈ្មោះ ជា ត្រូវគេ​ស្គាល់​ថា​ជា​ពលករ​ខ្មែរ បាន​ដេក​ផ្ងារ​ស្លាប់ នៅលើ​វាលស្មៅ​ក្បែរ​គ្នា​នោះ​។​សមត្ថកិច្ច​ថៃ ត្រួតពិនិត្យ​នៅ​ខ្ទម​នោះ បា​នរក​កាំបិត​ខ្វែវ ចបកាប់ ប្រឡាក់​ឈាម ព្រមទាំង​ដប​ស្រា​មួយចំនួនទៀត​។

​ប្រភព​ដដែល​បាន​បន្តថា​សាកសព​បុរស​ទាំងពីរ​នាក់ មាន​ស្លាកស្នាម​ត្រូវគេ​កាប់​និង​កាំបិត​,​ចបកាប់​ដី​ជាច្រើន​កន្លែង ។​ចំណែកឯ​ជនដៃដល់​ជា​ពលករ​ជនជាតិខ្មែរ​ដែរ សមត្ថកិច្ច​ថៃ​បាន​បន្ត​ស៊ើបអង្កេត​ស្រាវជ្រាវ តែ​រក​មិនទាន់​ឃើញ​។​
តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច អ្នកស្លាប់ និង​ឃាត​.​ក​ជា​ជនដៃដល់ ផឹកស្រា ជាមួយគ្នា តែ​ពេល​ស្រវឹង​ឈានដល់​ការកាប់សម្លាប់​គ្នា​យ៉ាង​ព្រៃផ្សៃ​បែបនេះ​ទៅ​។មកទល់ពេលនេះ សមត្ថកិច្ច​ថៃ​បញ្ជូន​សព​ជនរងគ្រោះ​មក​កម្ពុជា​វិញ​កាលពី​ថ្មីៗ​នេះ។ តែ​ឃាត​កបាន​ត្រឹម​បន្ត​ស្រាវជ្រាវ​តាម​ចាប់​ព្រោះ​ក្រុម​ឃាតក​បាន​រត់​ចូលមក​ប្រទេស​កម្ពុជា​វិញ​តាំង​ពីថ្ងៃ​បង្ក​ម្ល៉េះ​៕S/​ដោយ​:​ភ្នំ​ស្វាយ