បញ្ជូន​ស្ត្រី​សង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

132

(​បាត់ដំបង​)៖ ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អាវុធហត្ថ​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៧ បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន ក្រោយ​ពេលដែល​កម្លាំង​អាវុធហត្ថ​ស្រុក​សំពៅ​លូន ចាប់ខ្លួនបាន កាលពី​រសៀល​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​អូរ​កណ្តោល ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​។​

​លោក វ៉ាង ពិសិដ្ឋ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​អាវិធ​ហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ស៊ុម ខុម ភេទ​ស្រី អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ខាងលើ​មុខរបរ​កសិករ​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន ថ្នាំញៀន​ពណ៌​ស្លា​ទុំ​ចំនួន​២៧​គ្រាប់ មាន​អក្សរ​(wy)​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក កម្លាំង​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕L ដោយ​៖ គ្រញូង​