បញ្ជូន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​រហស្សនាម​ចំប៉ី​ខ្មៅ​មក​តុលាការ​ដើម្បី​សាកសួរ​បន្ថែម​នៅ​ព្រឹក​ថ្ងៃទី​១៥​កុម្ភៈ

333
ចែករម្លែក
  • 82
    Shares

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ជន​ភេទ​ទី​៣ ហៅ​ចំប៉ី​ខ្មៅ ដែល​ល្បីល្បាញ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពីពេល​ថ្មីៗ​នេះ ដោយសារតែ​ជេរ​ដៀលត្មះ​ខ្មែរ​មួយ​នគរ ហើយ​ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​គុក​ព្រៃ​ស នឹងត្រូវ​បញ្ជូនមក​តុលាការ​នៅ​ព្រឹក​ថ្ងៃទី ១៥​កុម្ភៈ ឆ្នាំ​២០១៩​នេះ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម ។​

​ជន​ត្រូវ​ចោទ​ឈ្មោះ យិន ហេង ហៅ ចំប៉ី​ខ្មៅ កើត​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​១៩៩៦ នៅ​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​មក​តុលាការ នៅ​ថ្ងៃទី ០៦​ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅ ។​

​ក្នុងនោះ​ក្រោយ​ធ្វើការ​សាកសួរ លោក​លី សុ​ផា​ណា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចោទប្រកាន់​ឈ្មោះ​យិន ហេង ហៅ​ចំប៉ី​ខ្មៅ ពីបទ​ញុះញង់​អោយមាន​ការរើសអើង តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ ហើយ​លោក​ចៅក្រម​ពេជ្រ វិជ្ជាធរ​ចៅក្រម​ស៊ើបសួរ​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​នៅ​ព្រលប់​ថ្ងៃទី​០៦​កុម្ភៈ ដោយ​មិនទាន់បាន​សាកសួរ​លំអិត​នៅឡើយ​ទេ ទើប​ចៅក្រម​សម្រេច​អោយ​នាំ​ជនជាប់ចោទ​មក​តុលាការ​នៅ​ថ្ងៃទី ១៥​កុម្ភៈ​ដើម្បី​សាកសួរ​បន្ថែមទៀត ។​

​ដើមចម​ដែល​នាំ​ឲ្យ​សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ រូបនេះ គឺ​កាលពី​វេលា​ម៉ោង​៥៖២៥​នាទី​ល្ងាច​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ព្រះបរមរាជវាំង ជនសង្ស័យ បាន​បង្ហោះ សារ​ជា​អក្សរ លើ​ទំព័រ ហ្វេ​ស​ប៊ុ​ក ឈ្មោះ ចំប៉ី​ខ្មៅ Chompey Khmoa ថា ជូន​ពូជ​អា​ខ្មែរ​តិ​រិ​ច្ឆា​ន​៣​នាក់ ដែល​ជិះ​ម៉ូតូ​មក​ខោក​ក្បាល​ខ្ញុំ​តាមផ្លូវ និង​មានភ្ជាប់​ឃ្លី​ប វីដេអូ រយៈពេល ១​នាទី ៥៣​វិនាទី ដោយ​ជេរ​ក្រុម​ជនបង្ក​ដែល​បាន​វាយ​ក្បាល គាត់ មួយ​ក្រ​ញ៉ និង​បាន​ប្រមាថ​ដល់​ពូជសាសន៍​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ​។​

​ការប្រមាថ​ពូជសាសន៍​ខ្មែរ ដោយសារ​កំហឹង​ចំពោះ​អ្នក​វាយ​ក្បាល​គាត់​បែរ​នេះ បានធ្វើ​ឲ្យ មហាជន ជាពិសេស​ក្រុម​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថ្កោលទោស និង​ទាមទារ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​ជននេះ​អោយខាងតែបាន​ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់​អោយ​សក្ដិសម​ទៅនឹង​កំហុស ។​

​ជាការ​កត់សម្គាល់​ឈ្មោះ​យិន ហេង ប្រើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ចំប៉ី​ខ្មៅ​នេះ ធ្លាប់​បង្ក​ការក្ដៅក្រហាយ​តាម​បណ្ដាញ​សង្គម​ច្រើនដង​ហើយ តាំងពី​ករណី​ដែល​អង្គការ​យូ​នី​ស្កូ​ចុះបញ្ជី​ទទួលស្គាល់​ល្ខោនខោល របស់​ខ្មែរ​ជាប​តិក​ភ័​ណ្ឌ​ពិភពលោក និង​ជម្លោះ​កន្លែង​ចត​យានយន្ត​ជាដើម ដោយ​អាជ្ញាធរ​ខណ្ឌ​បានអោយ​ជននេះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការបង្ក​បញ្ហា​ទៀត​៕

#