បញ្ជូន​អ្នក​ចែកចាយ​គ្រឿងញៀន ២​នាក់ និង​ម៉ា​ទឹកកក​ជាង ២៥ ក្រាម ទៅ​តុលាការ​

697
ចែករម្លែក

​ដោយៈ​ គ្រញូង/​
​បាត់ដំបងៈ​ កម្លាំង​នគរបាល ​នៃ​ការិយាល័យ​ប្រឆាំង ​គ្រឿងញៀន​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២៩ ​ខែមីនា ​ឆ្នាំ​២០១៨ បាន​បញ្ជូន​អ្នក​ចែកចាយ​គ្រឿងញៀន យ៉ាងសកម្ម ពីរ​នាក់ ព្រមទាំង​វត្ថុតាង​ ថ្នាំញៀន​មួយចំនួន ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់ ក្រោយពេល​នគរបាល ​ស្រុក​សង្កែ បាន​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​២៨ ​ខែមីនា នៅ​ចំណុច​ព្រៃរនាម ​ដៃទន្លេ​សាប ស្ថិត​ក្នុងភូមិ​សម្តេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ​។ ​

លោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាល ​ស្រុក​សង្កែ បាន​ឳ្យ​ដឹងថា យុវជន​សង្ស័យ​ទាំង ពីរ​នាក់​នោះ ឈ្មោះ ហ៊​ន សីហា អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​សម្តេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ និង​ឈ្មោះ វណ្ណ ឡឺ​ប អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ជា​លទ្ធផល សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE ម៉ា​ទឹកកក​) ចំនួន​២​ថង់ (​ទម្ងន់​២៥,០៤​ក្រាម​) ។

​ករណីនេះ ជនសង្ស័យ​ទាំង ២​នាក់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់ ៕V