បញ្ជូន​អ្នក​ចែកចាយ​គ្រឿងញៀន​ម្នាក់ រួម​និង​ម៉ា​ទឹកកក​ជាង​១​ក្រាម ទៅ​តុលាការ​

1075
ចែករម្លែក

(​បាត់ដំបង​)៖ កម្លាំង​ជំនាញ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​រសៀល​ថ្ងៃទី​១២​ខែមីនា​ឆ្នាំ​២០១៨ បាន​បញ្ជូន​អ្នក​ចែកចាយ​គ្រឿងញៀន​ម្នាក់ រួម​និង​ម៉ា​ទឹកកក​ជាង​១​ក្រាម​ទៅ​តុលាការ ក្រោយពេល​ប៉ូលិស​ស្រុក​ថ្មគោល​ឃាត់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០១៨ នៅ​ចំណុច​វត្ត​សុវណ្ណ​បុប្ផារាម​ថ្មគោល ក្នុងភូមិ​ថ្មគោល ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​លោក ចេង សុវត្ថា នាយផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ឈ្មោះ រិ​ន ប៊ុន​ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កាប់​គោ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។ ក្នុង​កិច្ចប្រតិបត្តិការ​សមត្ថ​កិច្ច​យើង​បាន​ដកហូត​បាន​វត្ថុតាង ចាប់យក​បានរួម​មាន​ម្សៅ​ក្រាម​ពណ៌​ស​ស្រអាប់​ច្រក​ក្នុង​ថង់​ផ្លា​ស្ទិ​ក​ពណ៌ ស​ថ្លា​១​កូន​ថង់ ទម្ងន់​១.១៨​ក្រាម , ទូរស័ព្ទ​០១​គ្រឿង​, ដែកកេះ​០១, ម៉ូតូ​០១​គ្រឿង​ម៉ាកវីវ៉ា​(​ចាស់​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម និង​វត្ថុតាង ត្រូវ​កម្លាំង​ជំនាញ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕L ដោយ​៖​គ្រញូង​