បញ្ហាខ្វះទឹកប្រើនៅវាលរេញកំពុងត្រូវបានដោះស្រាយ

42
ចែករម្លែក

ដោយៈប.ខុន/ភ្នំពេញ ៖ បញ្ហាខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅឃុំវាលរេញកំពុងត្រូ វ បានរួមគ្នាដោះស្រាយដោយរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរ ធន ធានទឹកខេត្តនិងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតតាមរយៈការតភ្ជាប់បណ្តាញជំនួយ ពីកន្លែងផ្សេងនិងការដឹកជញ្ជូនតាមរថយន្តចែកចាយតាមខ្នងផ្ទះ។

លោកគួច ចំរើនអភិបាលខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃ ទី២៦ខែមីនាឆ្នាំ២០២០ថា បញ្ហា ខ្វះទឹកស្អាតប្រើប្រាស់នៅឃុំវាលរេញ រដ្ឋបាល ខេត្តបានចាត់វិធានការច្រើនថ្ងៃមកហើយ ដើម្បីឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើ ប្រាស់ឡើងវិញ ដោយចំពោះមុខបានប្រើប្រាស់រថ យ ន្ត ដឹកទឹកបង្ហូរចែកតាមផ្ទះ ដែល ខ្វះទឹកដោយមន្ទីរធនធានទឹកនិងបានជម្រុញដល់ក្រុមហ៊ុនផ្គត់ផ្គត់ទឹក ក្នុង តំបន់ឱ្យបង្កើនការដឹកជញ្ជូនមកផលិតបន្ថែមបន្ទាប់ពីប្រភពទឹកមានស្រាប់រីងអស់និងបានឱ្យធ្វើការភ្ជាប់បណ្តាញពីតំបន់ផ្សេងយកទឹកមកជួយបន្ថែមបណ្តោះអាសន្ន។

លោកអភិបាលខេត្តបានបញ្ជាក់ថា តំបន់ខ្វះទឹកនេះស្ថិតនៅក្នុងអាជ្ញាបណ្ណ ឯកជន ដែលពីមុនមកមិនធ្លាប់ខ្វះទេ តែដោយសារឆ្នាំនេះរាំងស្ងួតខ្លាំងធ្វើឱ្យអស់ ទឹកនៅក្នុងប្រភព។ ពេលនេះក្រុមហ៊ុនបានយកទឹកពីប្រភពផ្សេងមកជួយ ដោយ បូមបញ្ជូននិងដឹកតាមរថយន្តបញ្ចូលទៅកន្លែងផលិតមុននឹងបញ្ជូនទៅចែកចាយជាមួយគ្នានេះយើង(គួច ចំរើន)បានណែនាំឱ្យក្រុមភ្ជាប់ទឹកស្អាតពីតំបន់ អាជ្ញា បណ្ណ ផ្សេងមកជួយបណ្តោះអាសន្ន ដើម្បីជួយកាត់បន្ថយការខ្វះ។

លោកហេងសោភរិទ្ធប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រះសីហនុ បានប្រាប់ឱ្យ រស្មីកម្ពុជាដឹងនៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២០ថា ប្រជាពលរដ្ឋនៅឃុំ វាលរេញ ប្រមាណជា៤០០គ្រួសារនៅក្នុងចំណោមជាង១០០០គ្រួសារដែលខ្វះ ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ត្រូវបានដោះស្រាយជាបន្តបន្ទាប់ហើយដោយវិធាន ការរបស់រដ្ឋបាលខេត្ត ដោយឱ្យក្រុមហ៊ុនបង្កើនការដឹកជញ្ជូនទឹកទៅផលិតមុន នឹងចែកចាយតាមប្រព័ន្ធ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា បញ្ហាខ្វះទឹកប្រើនៅឃុំវាលរេញនេះ កើត ឡើងដោយសាររដូវប្រាំងនេះរាំងស្ងួតខ្លាំង ធ្វើឱ្យទឹកនៅក្នុងប្រភពរីងអស់ហើយ ត្រូវបូមនិងដឹកពីកន្លែងផ្សេងមកជួយ ។ មន្ទីរក៏បានចេញរថយន្តស្ទួចដោយមាន ដាក់ធុងទឹកពីរចំណុះ៨០០០លីត្រដើម្បីដឹកទឹកចែកប្រជាពលរដ្ឋនៅតាមផ្ទះ ក្នុង មួយថ្ងៃបានពីពីរទៅបីជើង។ វិធានការដែលបានដាក់ចេញដោយរដ្ឋបាលខេត្តបា នធ្វើឱ្យបញ្ហាខ្វះទឹកប្រើនៅឃុំវាលរេញនៅមានសេសសល់តិចតួចនិងកំពុងដោះស្រាយបញ្ចប់ដោយបង្កើនការដឹកជញ្ជូនតាមរថយន្តដាក់ចូលទៅកន្លែងផលិត របស់ក្រុមហ៊ុន។ ឯរថយន្តរបស់មន្ទីរ គឺដឹកចែកតាមផ្ទះដឹករហូតដល់មានទឹកប្រើ ប្រាស់គ្រប់គ្រាន់ឡើងវិញទើបឈប់៕/B