បញ្ហា​ធំ​២​កំពុង​រង់ចាំ​ថៃ​ក្នុង​ឆ្នាំ​២០១៩

567
ចែករម្លែក

​ប្រទេស​ថៃ​ប្រឈម​នឹង​បញ្ហា​ធំៗ​ចំនួន​ពីរ​នៅ​ឆ្នាំ ២០១៩ គឺ​ត្រូវ​រៀបចំ​ការបោះឆ្នោត​សកល​និង​ធ្វើជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​)​។​

​ការដោះស្រាយ​លើក​ភារកិច្ច​ទាំង​២​នេះ​មិន​បានល្អ នឹង​ធ្វើឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រទេស​និង​តំបន់​ទាំងមូល​។​

​ប្រមុខ​ដឹកនាំ​របប​យោធា​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា​បានចាប់ផ្តើម​មិនបាន​ល្អ​ទេ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទីមួយ ដោយបាន​ប្រកាស​កាលបរិច្ឆេទ​បោះឆ្នោត​ម្តង​ហើយ​ម្តងទៀត តែ​ចុងក្រោយ​បានត្រឹមតែ​ក្បត់ពាក្យសន្យា​របស់គាត់​។​

​សម្ពាធ​ក្នុងស្រុក​និង​អន្ដរជាតិ​បាន​កើនឡើង​រាល់​ការពន្យារពេល​បោះឆ្នោត​ម្តងៗ ហើយ​ពិភពលោក​កំពុង​រង់ចាំ​មើលថា​តើ​ប្រទេស​ថៃ​នឹង​វិលត្រឡប់​ទៅរក​ការគ្រប់គ្រង​របស់​ស៊ីវិល​វិញ​ឬ​អត់​នៅ​និ​ទាឃ​រដូវ​នេះ​ខាងមុខនេះ​។​

​នៅ​ដំណាច់​ឆ្នាំនេះ​មាន​ពាក្យ​ចចាមអារ៉ាម​បន្ថែមទៀត​អំពី​ការពន្យារពេល​បោះឆ្នោត ដោយ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​មិនទាន់​ប្រាកដថា​តើ​សន្លឹកឆ្នោត​អាច​បោះពុម្ព​ទាន់​ថ្ងៃទី ២៤ កុម្ភៈ ឬ យ៉ាងណា​នោះទេ​។​

​ពួក​អ្នកនយោបាយ​ជាន់ខ្ពស់​បាន​ច្រានចោល​ទស្សនៈ​ដែលថា​បញ្ហា​បច្ចេកទេស​គឺជា​ហេតុផល​សមរម្យ​សម្រាប់​ការពន្យារពេល​បោះឆ្នោត​មួយ​ផ្សេងទៀត​។ ការព្យាករណ៍​និង​ពាក្យ​ចចាមអារ៉ាម​នេះ​នឹងមិន​បញ្ចប់​ទេ​រហូតដល់​កាលបរិច្ឆេទ​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា