បញ្ហា​នៅ​សមាគម​សិល្បករ​ខ្មែ​រៈ លោក ហេង ឡុង ប្រកាស​ប្តឹង​លោក​អ៊ឹម ជីវ៉ា​

339
ចែករម្លែក

ភ្នំពេញ​៖ លោក ហេង ឡុង សមាគម​សិល្បករ​ខ្មែរ បានប្រកាស​ប្តឹង​លោក អ៊ឹម ជីវ៉ា ជា​សមាជិក សមាគម​នេះដែរ​ក្រោយពី​លោក ជីវ៉ា បាន​ទម្លាយ​រឿង​និង​ចោទសួរ​សំនួរ​ជាច្រើន​ទាក់ទិន នឹង​បញ្ហា​លុយកាក់​នៃ​សមាគម​សិល្បករ​ខ្មែរ​។​

​ស្ថានភាព​ជម្លោះ​តបត​គ្នា​កាន់តែខ្លាំង​ឡើង​រវាង​លោក អ៊ឹម ជីវ៉ា ដែលជា​សមាជិក​ក្រុម ប្រឹក្សា ភិ​បាល​សមាគម​សិល្បករ​ខ្មែរ និង​លោក ហេង ឡុង ជា​ប្តី​និង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ប្រធាន សមាគម​សិល្បករ​ខ្មែរ​។​លោក ហេង ឡុង ប្តឹង​ពី​លោក អ៊ឹម ជីវ៉ា ទៅ​តុលាការ​ពីបទ​បរិហាកេរ្តិ៍ ហើយ​។​ចំណែក​លោក អ៊ឹម ជី​វ៉ ក៏​ត្រៀម​ប្តឹង​បក​ទៅ​លោក ហេង ឡុង ដូចគ្នា​វិញ​។​

​ក្រោយ​លោក អ៊ឹម ជីវ៉ា បានប្រកាស​លាលែង​ពី​តំណែង​ជា​សមាជិក​សមាជិក​ក្រុមប្រឹក្សា ភិបាល សមាគម​សិល្បករ​ខ្មែរ​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​បាន​រៀបរាប់​និង​ធ្វើការ​ចោទសួរ និង​បញ្ជាក់​រឿងរ៉ាវ​សកម្មភាព របស់លោក ហេង ឡុង ដែលជា​ប្តី​អ្នកនាង ច​ន ច័​ន្ធ​ល​កិ្ខ​ណា ក្តាប់​សិទ្ធ​អំណាច​និង​ការធ្វើការងារ​ជា​លក្ខណៈ​បុគ្គល​នោះ ដែល​បង្ក​ឱ្យ​លោក ហេង ឡុង ប្រតិកម្ម​និង​បានដាក់​ពាក្យ​ប្តឹងទៅ​លោក អ៊ឹម ជីវ៉ា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ក្រោយ​មួយថ្ងៃ​វិញ​។​

​លោក អ៊ឹម ជីវ៉ា បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា​ថា សម្រាប់​រឿងនេះ​លោក​បាន គិតទុក​ជាមុន​រួចហើយនោះ​ពេលណា​លោក​លាលែង​តំណែង​ហើយ​លោក​ទម្លាយ​រឿងរ៉ាវ​ពិត របស់​សមាគម​ដែល​លោក ហេង ឡុង ពាក់ព័ន្ធ​នោះ​ប្រាកដជា​លោក​ម្នាក់នេះ ខឹងសម្បា​រហើយ ជាពិសេស​ប្តឹង​លោក​ជាមិនខាន​។​លោ​កថា​ពិតជា​អស់សំណើច​តាំង​ដល់​ប្រធាន​សមាគម​មួយ​ហើយ​មួយទៀត ប៉ុន្តែ​លោក​ដល់ពេល​ដល់​ចោទសួរ​រឿង​សកម្មភាព​កន្លង​ក្នុង​សមាមគ​ជាច្រើន រឿង មិន​ថា លុយកាក់ និង គម្រោង ​កម្មវិធី​ជួយ​សិល្បករ លោក​បែរជា​និយាយ​មិន​ចេញ ហើយ ឱ្យ​មេធា​វីន​ធ្វើ​ពាក្យបណ្តឹង​មកប្តឹង​លោក​។ លោក​មិន​ខ្លាចរអា​ចំពោះ​ពាក្យ​ប្តឹង​នេះ ព្រោះ​លោក បាន​និយាយ​ការពិត និង ដឹង​រឿងរ៉ាវ​ជាច្រើន​សុទ្ធ​ការពិត​មិនបាន​ប្រឌិត​ហើយ​។ ជាពិសេស លោក មាន​សាក្សី និង ភស្តុតាង នៃ​សកម្មភាព​របស់លោក ហេង ឡុង បានធ្វើ​កន្លង មក​។​

​លោក​បន្តថា​”​គាត់​រាល់ថ្ងៃ​ហ្នឹង​គាត់​ជា​ប្រធាន​សមាគម​សិល្បករ​និង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត ជួយ​សង្គម ហើយ​ប្រពន្ធ​គាត់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ប៉ុន្តែ​ដល់ពេល​ការងារ​ម្តងៗ មិនដឹង ថា​គាត់​ចេញមុខ​តំណាង​ប្រធាន​សមាគម​មួយណា​ឱ្យ​ពិតប្រាកដ​ទេ​។ សមាគម​ពីរ​ចេញ​តែ​គាត់ ពេល​សួរ​តាំង​មកប្តឹង​វិញ​។ ចង់តែ​សើច​។ ហាហា​ហា​។ ស្រុក​រំដួល​។​។ ខ្ញុំ​មិន​ខ្លាច​តតាំង​នៅ តុលាការ​ជាមួយ ហេង ឡុង ហើយ​ខ្ញុំ​ក៏​ផ្តាំ​ទៅវិញ ខ្ញុំ​ត្រៀម​ប្តឹង​ដូចគ្នា​” នេះ​ជា​សារ​របស់លោក អ៊ឹម ជីវ៉ា​។​

​ជាមួយគ្នា​នោះ លោក អ៊ឹម ជីវ៉ា នៅ​បន្ត​ចោទ​១០​ចំណុច​ដដែល​ទៅកាន់ លោក ហេង ឡុង នា​ថ្ងៃ នេះ​ដដែល​នោះ ខណៈ​លោក ហេង ឡុង បាន​ប្រតិកម្ម​ដោយ​បញ្ជាក់ថា ប្តឹង​លោក អ៊ឹម ជីវ៉ា ហើយ​ត្រៀម​ជួបគ្នា​នៅ​តុលាការ​៕ ដោយ​៖ បូ​រិ​ន​