បញ្ហា​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅតែ​ជា​អាទិភាព​ខ្ពស់បំផុត​សម្រាប់​រាជរដ្ឋាភិបាល​ថ្មី​

1253
ចែករម្លែក
  • 40
    Shares

​ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា បញ្ហា​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅតែ​ជា​អាទិភាព​ខ្ពស់បំផុត​របស់​រាជរ​ដ្ឋា​ភិ​បាល​ថ្មី​។ សម្តេច​បន្តថា បើទោះបី​លទ្ធផល​ការបោះឆ្នោត​របស់​យើង​មិនទាន់​ដឹង តែ​សម្តេច​បាន​ត្រៀម​ឲ្យ​មានការ​ចាត់ចែង​រៀបចំ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ជា​បន្ត​ដែរ នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នេះ​រាជរដ្ឋាភិបាល​នៅតែ​យក​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ជា​អាទិភាព​ទី​១ នៅក្នុង​ចំណោម​អាទិភាព​ទាំង​៤​។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានលើកឡើង​បែបនេះ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​និតិ​សាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ព្រឹក​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៨​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា បើទោះបី​លទ្ធផល​ការបោះឆ្នោត​របស់​យើង​មិនទាន់​ដឹក​នៅឡើយ​ទេ គ​.​ជ​.​ប កំពុងដំណើរការ​ចុះឈ្មោះ​គណបក្សនយោបាយ ដែល​មកដល់​ថ្ងៃនេះ​មាន​ប្រមាណ ១៦​គណបក្ស​រួចហើយ នៅសល់ ៤​គណបក្ស​ទៀត​កំពុង​ត្រួតពិនិត្យ​។ ក៏ប៉ុន្តែ​សម្តេច​បាន​ត្រៀម​ឲ្យ​មានការ​ចាត់ចែង​រៀបចំ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី ៤​ជា​បន្ត​។ នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នេះ​រាជរដ្ឋាភិបាល​នៅតែ​យក​បញ្ហា​វិស័យ​អប់រំ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅតែ​ជា​អាទិភាព​ទី ១ នៅក្នុង​ចំណោម​អាទិភាព​ទាំង​៤​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ចំណុច​អាទិភាព​នេះ​ត្រូវ​បានប្រកាស​តាំងពី ៣១​ឆ្នាំមុន គឺ​បានប្រកាស​ចេញ​អាទិភាព​ទាំង ៤ គឺ​ទឹក ផ្លូវ ភ្លើង និង មនុស្ស​។ ក៏ប៉ុន្តែ​ចាប់ពី​ឆ្នាំ ២០១៣ មក​យើង​បាន​ប្តូរ​មុំ​របស់​វា​មកកាន់​មនុស្ស ទឹក ផ្លូវ ភ្លើង​វិញ​៕