បញ្ហា​ប្រេង​ស្ថិតនៅ​ក្នុង​របៀបវារៈ​នៃ​ដំណើ​រទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី​នៅ​អា​រ៉ាប៊ីសាអូឌីត​

311
ចែករម្លែក

​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត នៅ​ថ្ងៃ​ចន្ទ​ទី​១៤​ខែតុលា ជា​ទី​ដែល​លោក​នឹង​សម្រេច​កិច្ចព្រមព្រៀង​មួយចំនួន​អំពី​ប្រេង​​និង​ការប្រើប្រាស់​ឥទ្ធិពល​របស់​លោក​ក្នុង​ការកាត់បន្ថយ​ភាព​តានតឹង​ដែល​កំពុង​កើន​ឡើង​នៅ​ឈូង​សមុទ្រ​។​

​ជំនួប​ជាមួយ ស្តេច សាល់​ម៉ាន់​និង​ព្រះ​ម្ចាស់​ម៉ូ​ហា​ម៉េត ប៊ីន សាល់​ម៉ាន់ អា​រ៉ាប៊ីសាអូឌីត ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការវាយប្រហារ​ទៅលើ​រោងចក្រ​ផលិត​ប្រេង​អា​រ៉ាប៊ីសាអូឌីត​​ដែល​រដ្ឋាភិបាល​ក្រុង​រី​យ៉ាដ​(​អា​រ៉ាប៊ីសាអូឌីត​)​និង​សហរដ្ឋ​អាម៉េរិក បាន​ស្តីបន្ទោស​ទៅលើ​អ៊ីរ៉ង់ ដែល​ជា​សម្ពន្ធមិត្ត​របស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​។​

​លោក​ហ្វាយ​ឌ័​រ លូក​យ៉ា​ណូវ អ្នកវិភាគ​នយោបាយ​រុស្ស៊ី បាន​និយាយថា ប្រេង​នឹង​ជា​ប្រធានបទ​ដ៏​សំខាន់​នៃ​ជំនួប​ពិភាក្សា​រវាង​មេដឹកនាំ​ទាំង​២​នេះ​ខណៈ​ដែល​កិច្ចព្រមព្រៀង​​រវាង​សមាជិក​ទាំង​២៤​នៃ​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​OPEC​នឹង​ត្រូវ​ផុតកំណត់​នៅ​រដូវ​និទាឃ​រដូវ​ឆ្នាំក្រោយ​។​

​ប្រទេស​រុស្ស៊ី​មិនមែន​ជា​សមាជិក​របស់​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​OPEC ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​នេះទេ​ប៉ុន្តែ​ខ្លួន​បាន​ធ្វើការ​យ៉ាង​ជិតស្និ​ទ្ធ​ជាមួយ​ក្រុម​OPEC​នេះ ដើម្បី​កម្រិត​ការផ្គត់ផ្គង់​និង​ការ​រុញ​ថ្លៃ​បន្ទាប់ពី​ការធ្លាក់​ចុះ​កាលពី​ឆ្នាំ ២០១៤ ដែល​បាន​ជះឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​រុស្ស៊ី​។​

​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​និង​រដ្ឋាភិបាល​ក្រុង​រី​យ៉ាដ​ដែល​ជា​សម្ពន្ធមិត្ត​ជា​យូរ​មក​ហើយរ​បស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​គួរឱ្យកត់សម្គាល់​នៅក្នុង​ប៉ុន្មាន​​ឆ្នាំ​ថ្មីៗ​នេះ​ដែល​ត្រូវបាន​កត់សម្គាល់​ជាពិសេស​នោះ​គឺ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​ស្តេច​សាល់​ម៉ាន់ ទៅកាន់​ប្រទេស​រុស្ស៊ី​កាលពី​ខែតុលា​ឆ្នាំ ២០១៧ ។​

​មួយ​ឆ្នាំ​ក្រោយមក​នៅ​ពេល​ដែល​ព្រះអង្គម្ចាស់ ម៉ូ​ហា​ម៉េត ប៊ីន សាល់​ម៉ាន់ ស្ថិតនៅ​ក្រោម​ការរិះគន់​ខ្លាំង បន្ទាប់ពី​មាន​ធ្វើឃាត​អ្នកកាសែត​ឈ្មោះ​នៅ​ប្រទេស​តួ​ក​គី នោះ លោក​​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចេញ​ទៅ​ចាប់​ដៃ​ជាមួយ​ព្រះអង្គម្ចាស់​អង្គ​នេះ​នៅ​កិច្ចប្រជុំ​កំពូល G20 ។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ជា​ភាសា​អារ៉ាប់​នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​កោតសរសើរ​ចំពោះ​ទំនាក់ទំនង​ល្អ​របស់​លោក​ជា​មួយ​​ស្តេច​និង​ព្រះអង្គម្ចាស់​អង្គ​នេះ​។​

​លោក​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ដែល​ត្រូវបាន​ចាក់ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ថា​”​យើង​នឹង​ធ្វើការ​ជាមួយ​អារ៉ាប់ប៊ីសាអូឌីត​និង​ដៃគូ​និង​ប្រទេសជាមិ​ត្ត​ដទៃទៀត​របស់​​យើង​នៅក្នុង​ពិភព​អារ៉ាប់​…​ដើម្បី​កាត់បន្ថយ​ការប៉ុនប៉ង​ណាមួយ​ដែល​ធ្វើឱ្យ​ប៉ះពាល់​និង​ធ្វើឱ្យ​ទីផ្សារ​ប្រេង​”៕​ដោយ​៖​សុខា​/sn

វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចេញ​ទៅ​ចាប់​ដៃ​ជាមួយ​ព្រះអង្គម្ចាស់​អង្គ​នេះ​នៅ​កិច្ចប្រជុំ​កំពូល G20