បញ្ហា​ស្ងួត​ក្នុង​ច្រមុះ​មែន​ទេ​?

83
ចែករម្លែក

​បញ្ហា​ស្ងួត​ក្នុង​ច្រមុះ​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! គួរ​ធ្វើ​បែបណា​? កុំ​បារម្ភ​!

១. ប្រេង​អូ​លីវ​
អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបប្រេង​អូ​លីវ​បន្តិច​ក្នុង​រន្ធ​ច្រមុះ​ដោយ​ប្រើ​ម្រាមដៃ​ស្អាត ឬ​សំឡី​ត្បារ​ត្រចៀក​។​

២. ប្រេងល្ង​
​ក៏​មិន​ខុសពី​ប្រេង​អូ​លីវ​ដែរ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ប្រេងល្ង​បន្តិច​ក្នុង​រន្ធ​ច្រមុះ​។​

៣. ឆ្ពុង​ទឹក​ក្ដៅ​
ចំហាយ​ទឹក​ក្ដៅ​នឹង​ធ្វើឱ្យ​ក្នុង​ច្រមុះ​មាន​សំណើម​។ នេះ​ជា​វិធី​ដ៏​ងាយស្រួល​បំផុត​មួយ​ដើម្បីបំបាត់​អាកា​រៈ​ស្ងួត​ក្នុង​ច្រមុះ​។​

៤. ងូតទឹក​ក្ដៅ​ឧណ្ហៗ​
​អ្នក​ក៏​គួរ​សាកល្បង​ងូតទឹក​ក្ដៅ​ឧណ្ហៗ​ផងដែរ​នៅពេល​ជួបប្រទះ​អាកា​រៈ​ស្ងួត​ក្នុង​ច្រមុះ​។ ចំហាយទឹកនឹង​ជួយផ្ដល់​សំណើម​ដល់​ក្នុង​រន្ធ​ច្រមុះ​។​

៥. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
ការរក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ គឺ​ចាំបាច់​ណាស់​ពិសេស​ប្រសិនបើ​អ្នក​ឧស្សាហ៍ជួបប្រទះ​អាកា​រៈ​ស្ងួត​ក្នុង​ច្រមុះ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ហើយក៏​កុំ​ភ្លេច ចៀសវាង ឬ​កម្រិត​ការទទួល​ទាន​គ្រឿង​ស្រវឹង​និង​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​ផង​៕ ដោយៈ health.com.kh