បញ្ហា “​ក្លិន​មាត់​មិនល្អ​” មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​!

434
ចែករម្លែក

​ភាគច្រើន​បញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ គឺ​បណ្ដាលមកពី​ការកើនឡើង​នូវ​បរិមាណ បាក់តេរី​ក្នុង​មាត់ ក៏ដូចជា​កំទេចកំទី​នៃ​អាហារ​មាន​ក្លិន​ខ្លាំង​មួយចំនួន​។ ហើយ​ការ ដុសធ្មេញ ប្រើប្រាស់​ទឹក​ខ្ពុរមាត់ ឬ​ទំពា​រស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ​ក៏​មិនអាច​ទៅរួច​គ្រប់ ពេល​ដែរ​។​ហេតុនេះ​ថា​តើ​មាន​វិធី​ងាយៗ​អ្វី​ជួយ​បំបាត់​ក្លិន​មាត់​ផ្ដល់នូវ​ខ្យល​ដង្ហើម​ស្រស់ថ្លា​បាន​ឆាប់រហ័ស​ទេ​? កុំ​បារម្ភ​! អ្នក​អាច​ទទួលបាន​ក្លិន​ខ្យល់​ដង្ហើម​ស្រស់ថ្លា​ភ្លាមៗ​ដោយ គ្រាន់តែ​ប្រើប្រាស់​ឳ​សថ​រុក្ខជាតិ​។ ប៉ុន្តែ​ស្លឹក​រុក្ខជាតិ​ប្រភេទ​ណាខ្លះ​ទៅ​ទើប​មាន​ប្រសិទ្ធិ ភាព​ខ្ពស់​?

១. ជី​នាងវង​
​ការ​ទំពារ​ស្លឹក​ជី​នាងវង​ត្រឹម ២ ស្លឹក​ក្នុង​មាត់​ក៏​ជួយ​បំបាត់​បញ្ហា​ក្លិន​មាត់​ផ្ដល់​ខ្យល់ ដង្ហើម​ស្រស់ថ្លា តាមរយៈ​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​និង​ក្លិន​មិនល្អ​។​

២. ត្រសក់​
​ត្រសក់​ជួយ​ក្នុងការ​កម្ចាត់​នូវ​បញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​តាមរយៈ​លក្ខណៈសម្បត្តិ ប្រឆាំងនឹង​បាក់តេរី​ដ៏​មាន​ឥទ្ធិពល​របស់​វា​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​យក​ត្រសក់ មួយ​ចំនិត​ដាក់ចូល​បៀម​ក្នុង​មាត់​សម្រាប់​រយៈពេល​ប្រហែលជា ៣០ វិនាទី​។ សារធាតុ ប្រឆាំង​បាក់តេរី​នឹង​សម្លាប់​នូវ​រាល់​បាកតេរី​ដែល​បង្កអោយមាន​ក្លិន​មាត់​មិនល្អ​។​

៣. ជី​អង្កាម​
​ជី​អង្កាម​មាន​ផ្ទុក​សារធាតុ menthol និង​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​ជួយ​ប្រយុទ្ធ ប្រឆាំង​សារធាតុ halitosis ដែល​បង្កបញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​តែ​ជី​អង្កាម ១ ពែង​រាល់​ព្រឹក ឬ​នៅពេល​មាន​ក្លិន​មាត់​មិន​ល្អជា ការ​ស្រេច​។ អ្នក​ក៏​អាច​ទទួលទាន​តែ​ជី​អង្កាម​ក្រោយពេល​ទទួលទាន​អាហារ​មាន​ក្លិន ខ្លាំង​ដូចជា​ខ្ទឹមស ឬ​ខ្ទឹមបារាំង​ដើម្បី​បន្សាប​ក្លិន​។​

៤. ទឹក​
​ការទទួល​ទាន​ទឹក​ធម្មតា​ក៏​អាចជា​វិធី​ដ៏​ងាយ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​បំផុត​បំបាត់​បញ្ហា​ក្លិន មាត់ មិនល្អ​ផងដែរ​! បាក់តេរី​ដែលមាន​វត្តមាន​ក្នុង​មាត់​នឹងត្រូវ​កម្ចាត់​ចេញ​ដោយ​ការ ទទួលទាន​ទឹក​ច្រើន​ក្នុង​មួយថ្ងៃ​។ ហើយ​កុំ​ភ្លេច​ទទួលទាន​ទឹក​នៅ​រាល់ពេល​អ្នក​ភ្ញាក់ កំឡុង​ពេលយប់​ផង​។ វិធី​នេះ​ជួយផ្ដល់​ឲ្យ​អ្នក​នូវ​ខ្យល់​ដង្ហើម​ស្រស់ថ្លា​ពេល​ក្រោក ឡើង នៅ​ព្រឹក​បន្ទាប់​។​

៥. ផ្លែ​ត្របែក
​​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗ​ជាច្រើន​ហើយ​នោះ​ត្របែក​ក៏​ជា ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ tannic ផូស្វ័​រិ​ក និង​អាស៊ីត malic ជួយ​កម្ចាត់​បាក់តេរី​ក្នុង​មាត់ និង​រក្សា​សុខភាព​អញ្ចាញ​ល្អប្រសើរ​ផងដែរ​។ ព្យាយាម​ទទួលទាន​ផ្លែ​ត្របែក​ខ្ចី ដើម្បី ជៀស​ផុតពី​បញ្ហា​ក្លិន​មាត់​មិនល្អ​៕ ដោយៈ health.com.kh

#