បដា​, ប្រតិភូ​, បដិភាគ​, បដិបក្ខ​, បក្ខ​, បណ្តុំ​, បណ្ណាធិការ​, ប៉័ងតោ​, បេក្ខជន​, ផល​

284

​បដា ប៉ៈ​– បា​. សំ​. ( ន​. ) (“​សំពត់​ធម្មតា​”) ផ្ទាំង​សំពត់​ដែល​គេ សរសេរ​អក្សរ​ជា​ពាក្យ​សុភាសិត​, ពាក្យ ស្លោក​ឬ​ពាក្យ​អ្វី​ផ្សេងៗ​សម្រាប់​កាន់ ហែ​ជា​ក្បួន ឬ​ចង​សន្ធឹង​ទទឹងផ្លូវ​៖ ធ្វើ​បដា​, កាន់​បដា​, យក​បដា​ទៅ​ចង សន្ធឹង​លើផ្លូវ​។ (​បារ​. ពាន​ដ​រៀ​លេ​) ។​
​ ​
​ប្រតិភូ សំ​., បា​. ( ន​. ) (​បដិភូ​) អ្នកធានា​, អ្នកជា​ជំនួស​, អ្នក​ថៈណាយ​, អ្នកទទួល​អំណាច​ធ្វើការ​ជា​ជំនួស​ ៖ ប្រតិភូ​នៃ​រដ្ឋ​ម​ន្ត្រី់ ក្នុង​សន្និបាត​នោះ គប្បី​ចាត់​ប្រតិភូ​ខាង​ក្រសួង​ហិរញ្ញវត្ថុ មួយរូប​ផង​។​
​ ​
​បដិភាគ ប៉ៈ​ដិ​ភាគ បា​., សំ​. (​ន​.) (​ប្រតិភាគ​) ចំណែក​ប្រៀបធៀប​, ដំណើរ​ប្រដូច​, ដំណើរ​ដូចគ្នា​។ បដិភាគ និមិត្ត (​ប៉ៈ​ដិ​ភា​គៈ​និមិត​) និមិត្ត​ដែល ប្រាកដ​ដូច​ភាព​ដើម គឺ​ការ​ឃើញ​អ្វីៗ ដរាប​ដល់​កើត​អារម្មណ៍​ស៊ប់​ជាប់​ភ្នែក ធ្មេចភ្នែក​ក៏​ឃើញច្បាស់​ប្រាកដ​ដូចគ្នា នឹង​បើកភ្នែក​មើល (​ព​. ពុ​. ច្រើន​ប្រើ ខាង​ការ​ចម្រើន​សមថកម្មដ្ឋាន​) ។​
​ ​
​បដិបក្ខ ប៉ៈ​ដិ​ប៉័ក​ឬ​ប្រៈតិ​ប៉័ក​បា​. ឬ​សំ​. ( ន​. ) បក្ខ​ប្រឆាំង​, ពួក​ជំទាស់់ សត្រូវ​, ខ្មាំង​៖ មនុស្ស​ជា​បដិបក្ខ​, កុំឱ្យ មាន​បដិបក្ខ​នឹង​គ្នា​។​
​ ​
​បក្ខ ប៉័ក​ដូចគ្នា​ទាំងពីរ​បា​. ឬ​សំ​. ( ន​. ) (​ចំណែក​, ប៉ែក ចំណែក​ខែ (​កន្លះ​ខែ​), ចំអេងស្លាប ពួក ៘ ច្រើន​និយាយថា បក្ខពួក​ឬ​ពួក​បក្ខ​ឬថា ស្ម័គ្រ​បក្ខពួក​។ គណបក្ខ​ឬ​គណបក្ស (​គណៈ “​ពួក​, គ្នា​, គ្នីគ្នា​” + បក្ខ​ឬ​បក្ស “​ប៉ែក​, ប៉ែក​ខាង​”) ជា​ពាក្យ​ផ្សំ​ដោយ សន្មតិ​ប្រើ​, មាន​អត្ថន័យ​ថា ពួក​មាន​គ្នាច្រើន​ឬថា​ពួក ទីទៃ​ពីគ្នា​, ប្រើ​ជា គណ​ព័គ្គ​ក៏បាន (​មកពី​គណៈ​និង​វគ្គ​, វ​.​ព​) ។​បក្ស​
​ ​
​បណ្តុំ ព​. ថ​. ( ន​. ) ការ​ផ្តុំ​, អ្វីៗ​ដែល​គេ​ធ្វើឱ្យ​ជា​ដុំ​៖ ដាក់​កុំឱ្យ ច្រឡំ​បណ្តុំ​ត្រូវដាក់​ដោយឡែកៗ​ពីគ្នា​។​
​ ​
​បណ្ណាធិការ ប៉័ន​-​ណា​-​ធិ​កា បា​., សំ​. ( ន​. ) (​ប​ណ៌ា​ធិ​ការ​) អធិការ នៃ​សារព័ត៌មាន​, អ្នកកាន់កាប់​ឬ​ទទួល ខុសត្រូវ​ខាង​កាសែត ឬ​ទស្សនា​វ​ដ្តី ផ្សេងៗ​។​
​ ​
​ប៉័ងតោ ចិ​. ( ន​. ) កាំបិត​មួយ បែប​សម្រាប់​ចិញ្ច្រាំ​សាច់​ឬ​ហាន់​វត្ថុ ផ្សេងៗ (​ខ្លះ​និយាយថា​ប៉័ន​តោ​)​។​
​ ​
​បេក្ខជន ប៉េ​ក​-​ខៈ​ជន​,​បា​. ( ន​.) (​បេ​ក្ខ + ជន​) ជន​អ្នក​សម្លឹង​, អ្នក​ប៉ង ប្រាថ្នា​, អ្នក​ចង់បាន​នូវ​មុខតំណែង​, មុខការ​ងារ​ឬ​ឋានន្តរ​ផ្សេងៗ​ដូចជា​អ្នក ប្រឡងប្រជែង​ដណ្តើមយក​មុខតំណែង ជា​ស្មៀន​, ជា​សិស្ស​ចូល រៀន​ក្នុង​សាលា ឬ​អ្នក​សុំ​ចុះឈ្មោះ​បោះឆ្នោត​ជាដើម​៖ បេក្ខជន​ទាំងពីរ​ភេទ​អាច​សុំ​ចុះឈ្មោះ ចូល​ប្រឡង ប្រជែង​បាន​, មាន​បេក្ខជន តែ​ពីររូប​ទេ​ដែល​ឈរឈ្មោះ​ក្នុងការ បោះឆ្នោត​ជ្រើសរើស​ប្រធានរដ្ឋសភា ក្នុង​គ្រានេះ​។ បេក្ខជនស្វៃរិន ន​. (​សំ​. ស្វៃរិន​, បា​. សេរី​)​បេក្ខជន​សេរី​, បេក្ខជន​ដែលមាន​អំណាច ចូល​ប្រឡងប្រជែង បាន គឺ​បេក្ខជន​ក្រៅពី​សិស្ស​នៃ​គ្រឹះស្ថាន សិក្សា​ជា​ផ្លូវ​ការដែល​បានទទួល​អនុញ្ញាត ឱ្យចូល​ប្រឡង​បាន​។ បេក្ខភាព ន​. (​បា​.–​ភាវ​) ភាព​, ឋានៈ​, លក្ខណសម្បត្តិ​របស់ បេក្ខជន​។​
​ ​
​ផល ផល​,​សំ​. បា​. ( ន​. ) ផ្លែ​, សេចក្តីចម្រើន​, លាភ​, ចំណេញ​, រង្វាន់ ,​សម្បត្តិ​, សេចក្តី​រុងរឿង​, ការ​ដុះដាល​, ប្រយោជន៍​ដែល​បានសម្រេច​ហើយ​, អ្វីៗ​ដែល​កើតមក​អំពី​ហេតុ​, សុខទុក្ខ ដែល​កើត​អំពី​កម្ម​, លេខ​ល័ឰ​៖ ឆ្នាំនេះ សារពើដំណាំ​មាន​ផល​ល្អ​ជាង​ឆ្នាំមុន​, ខ្ញុំ​ខំប្រឹង​ធ្វើការ​ណាស់ ប៉ុន្តែ​មិនសូវ មាន​ផល​ប៉ុន្មាន​, កម្ម​ឱ្យ​ផល​, ផល​បុណ្យ ពី​ព្រេងនាយ​, បានសម្រេច​មគ្គផល​។​ល​
​ ​
ផង ( និ​. ) ជាមួយ​, នឹង​, ទាំង​, ខ្លះ​, ដែរ​៖ វាយ​ផង​ជេរ​ផង​, ចាន​ផង ឆ្នាំង​ផង​, ខ្វាក់​ផង​ថ្លង់​ផង​, ជួយ​គ្នា​ផង​, ឱ្យ​ខ្ញុំ​ទៅ​ផង​។ ពួក​ផង​ពួក ជាមួយ​, ពួក ដែល​ចូល​គំនិត​ឬ​ចូល ដៃ​ជាមួយ​។ អ្នកផង​, ជន​ផង​, អ្នកផង ទាំងពួង មហាជន​, ជនានុជន​, ពួក​ជន​, អ្នក​ទាំង ពួ​ង​។ អ្នកស្រុក​ភូមិ​ផង​របង​ជាមួយ​អ្នក ស្រុក​ដែល​នៅ​ភូមិ​រួម​របង ជាមួយគ្នា​។​
​ ​
( អា​. និ​. ) នៃ​។ ព​. សា​. សម្រាប់ ប្រើ​ជា​ជំនួស​ពាក្យ​នៃ​ជា​សាមី សម្ព​ន្ធៈ នេះ​របស់​ផង​ខ្ញុំ​, នុ៎​រះ​បស់​ផង​ប្អូន ខ្ញុំ​។ និយាយ​បញ្ជាក់​ជា​ផង់ ក៏មាន​៖ របស់ ផង់ ខ្ញុំ​, ក្លាយ​មកទៀត​ថា ផន់ ឬ​ផិ​ន​ក៏មាន​៖ របស់​ផន់​ខ្ញុំ​, របស់​ផិ​ន​ខ្ញុំ (​ប្រើ​តាម​ទម្លាប់​, ប៉ុន្តែ​ត្រូវ​សរសេរ​ផង ទើប​ត្រឹមត្រូវ​) ។​
​ ​
​ផែនការ ( ន​. ) គម្រោងការ​, គោល​ការដែល​ត្រូវធ្វើ​៖ ធ្វើតាម ផែនការ​, ផែនការ​ប្រាំ​ឆ្នាំ ៕ ដកស្រង់​ពី​វចនានុក្រម ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​