បដិសេធ​ពុំមាន​ករណី​ភ្ញៀវ​ទេសចរណ៍​ជប៉ុន​ស្លាប់​ដោយសារ​ជំងឺ​Covid 19 នៅ​ប្រាសាទអង្គរវត្ត​ទេ​

136
ចែករម្លែក

​ដោយ​បាយ័ន​/​សៀមរាប​៖​យោងទៅលើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​SdamHusen​និង​ទំព័រ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្សេងៗ​បាន​ចុះផ្សាយ​ថា​«​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ជប៉ុន​ម្នា​ក់បាន​ស្លាប់​ដោយ​Covid19​នៅ​ប្រាសាទអង្គរវត្ត​ប៉ុន្មាន​នាទី​មុននេះ​នា​ថ្ងៃទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០២០»​ដោយ​ប្រើ​រូបភាព​ចាស់​។​នេះ​ជា​បញ្ជា​ក់ដោយ​អ្នក​នាំពា​ក្ស​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃទី​២៩ ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​។​

​ចំពោះ​ករណី​ចុះផ្សាយ​ខាងលើនេះ​លោក​ឡុង​កុសល​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​សូម​បដិសេធថា​ពុំមែន​ជា​ព័ត៌មាន​ពិត​ទេ​។ រីឯ​រូបភាព​ដែល​បាន​ប្រើប្រាស់​នោះ គឺជា​ព្រឹត្តិការណ៍​បានកើត​ឡើង​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​ឆ្នាំ​២០២០​ដែល​ស្ត្រី​ភ្ញៀវទេសចរ​ជនជាតិ​ជប៉ុន​ម្នាក់​អាយុ​៧២​ឆ្នាំ​បានកើត​ខ្យល់​នៅ​ចំណុច​ព្រះ​ពាន់ និង​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​តាម​រថយន្ត​ពេទ្យ Royal Angkor​ភ្លាមៗ​។​

​អាជ្ញាធរ​ជាតិ​អប្សរា​ស្នើ​ដល់​ម្ចាស់​គេហទំព័រ​និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់​សូម​បញ្ឈប់​រាល់​សកម្មភាព​ចែកចាយ​និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ផ្ទុយ​ពី​ការពិត​ដែល​នាំមក​នូវ​ការខាតបង់​ប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ បាត់បង់​កិត្តិយស​ជាតិ រួម​នឹង​សតិអារម្មណ៍​របស់​ភ្ញៀវទេសចរ និង​ប្រជា​ជាតិខ្មែរ​៕S/

​រូ​ភាពៈ​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បដិសេធ​ពុំមាន​ករណី​ភ្ញៀវទេសចរ​ជប៉ុន​ស្លាប់​ដោយសារ​ជំងឺ​Covid 19 នៅ​ប្រាសាទអង្គរវត្ត​នោះទេ​(​អប្សរា​)​