បណ្ឌិតរ​ស់ច​ន្ត្រា​បុត្រៈ​កម្ពុជា​ទឹកដី​នៃ​ស្នាមញញឹម​

552

(​ភ្នំពេញ​)៖ “​ខ្មែរ​ញញឹម​ជាមួយ កែវភ្នែក​ស្នាមញញឹម​នេះ បាន​ដក់​ជាប់ លើ​ផ្ទៃមុខ​ខ្មែរ​ពី​ធម្មជាតិ​” ហើយ​វប្បធម៌ ប្រវត្តិសាស្ត្រ​កាលពី​១០០​ឆ្នាំមុន​បាន កត់ត្រា និង​ចាប់ផ្តើម​នូវ​សម្បត្តិ​មរតក រស មិនអាច​កាត់ថ្លៃ​បាន​នេះ​។​
​ ​
​ជា​អ្នកសិក្សា​ស្រាវជ្រាវ​ពី វប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ​កម្ពុជា ជាច្រើន លោក​សាស្ត្រាចារ្យ​បណ្ឌិត រស់ ច​ន្ត្រា​បុត្រ បានលើកឡើង​ពី​ប្រវត្តិសាស្ត្រ និង​តម្លៃ​នៃ​ស្នាមញញឹម​របស់​ខ្មែរ កាលពី​ចុង​សប្តាហ៍​មុន​ថា អ្នកប្រាជ្ញ បារាំង​បានចាប់ផ្តើម​ហៅ “​កម្ពុជា​ជា​ទឹកដី នៃ​ស្នាមញញឹម​” កាលពី​១០០​ឆ្នាំមុន​។ បន្ទាប់ពី​អ្នកប្រាជ្ញ រូប​នោះមក​សិក្សា ស្រាវជ្រាវ​ពី​វប្បធម៌​ចម្លាក់​យើង ដោយ បាន​រកឃើញ​ស្នាមញញឹម​នៃ​អប្សរា និង​ស្នាមញញឹម​របស់​ព្រះ​ពោធិសាត់ នៃ​ប្រាសាទបាយ័ន ព្រមទាំង​ចម្លាក់​បដិមា នៃ​ព្រះបាទ​ជយ​វរ្ម័នទី​៧ ជា​ស្នាមញញឹម បង្ហាញ​ពី​សេចក្តី​ស្ងប់ និង​ប្រាសចាក អំពើ​បាប​។​
​ ​
“​ចំណុច​ពិសេស​របស់​ខ្មែរ​មុន និយាយ​តែងតែ​ញញឹម និង​ញញឹម​សិន មុន​និយាយ ប៉ុន្តែ​ពួក​សៀម​បាន​យក ស្នាមញញឹម​នេះ​ថា​ជា​របស់ខ្លួន សូម្បី ក្រុមហ៊ុន​អាកាសចរណ៍​របស់​ពួកគេ​ក៏ បាន​យកឈ្មោះ Smiles ដែល​ខ្មែរ​ត្រូវ តែ​ដណ្តើមយក​មកវិញ ដើម្បី​កុំឱ្យ​គេ​យក ទៅ​ថា​ជា​របស់គេ​”​។ លោក​សាស្ត្រាចារ្យ បញ្ជាក់​។​
​ ​
​ក្នុងន័យ​សន្តិភាព “​ស្នាមញញឹម មិន​ត្រឹម​មានតម្លៃ​ក្នុងការ​បន្សាប​នូវ កំហឹង​នោះទេ តែ​វា​ជា​សម្បត្តិ​វប្បធម៌ ដ៏​មានតម្លៃ​មួយ​ដែល​មិនអាច​កាត់ថ្លៃ បាន​។​
​ ​
​លោក​សាស្ត្រាចារ្យ រស់ ច​ន្ត្រា​បុត្រ បាន​គាំទ្រ​នូវ​ការលើកឡើង​នេះ ដោយ​លោក​បាន​មានប្រសាសន៍ថា “​ស្នាមញញឹម​របស់​ប្រជាជន​កម្ពុជា​ជា សម្បត្តិ​វប្បធម៌​មួយ និង​មាន​សក្តានុពល ក្នុងការ​ទាក់ទាញ​ទេសចរ និង​ទាក់ទាញ ការវិនិយោគ​ផងដែរ និង​ផ្តល់​ផល ប្រយោជន៍​ជាច្រើន​ដល់​ប្រជាជាតិ​នេះ​”​។ លោក​បន្តថា “​អតីត​ព្រះ​បរម​រតន​កោដ្ឋ លោក​ជោគជ័យ​ក្នុង​នយោបាយ​ការបរទេស​របស់លោក ដោយសារ​ស្នាម ញញឹម​ដ៏​ស្រស់ស្រាយ​របស់លោក អ្នក បាន​ស្គាល់​ព្រះអង្គ​តែងតែ​លង់​នឹង​ស្នាម ញញឹម​ព្រះអង្គ​”​។​
​ ​
​ភស្តុតាង​រឹងមាំ​លើសពីនេះ ទៀត គឺ​អ្នកនិពន្ធ​ប្រវត្តិសាស្ត្រ​ដ៏​ល្បាញ​-​ល្បី Charles Meyer ទីប្រឹក្សា​អតីត សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ក៏បាន​លើកឡើង​ពី​តម្លៃ និង អត្តសញ្ញាណ​របស់​ជន​ជាតិខ្មែរ​ក្នុង សៀវភៅ​របស់លោក ក្រោម​ចំណង ជើង​ថា “​ក្រោយ​ស្នាមញញឹម​របស់​ខ្មែរ​” ផងដែរ​។
​ ​
​ឆ្លុះ​បង្ហាញ​ពី​ភាពស្រស់​បំព្រង អតីតកាល និង​កាលប្រវត្តិ ព្រមទាំង ប្រវត្តិសាស្ត្រ​ដ៏​វែង​អន្លាយ​របស់​កម្ពុជា អ្នកនិពន្ធ​រូបនេះ​បានលើកឡើង​នូវ អត្តសញ្ញាណ​មួយ​ក្នុង​អត្តសញ្ញាណ របស់​ខ្មែរ នៅក្នុង​សៀវភៅ​របស់លោក ថា វា​មាន​លក្ខណៈ​ទន់ភ្លន់​មួយ​ពី ធម្មជាតិ ក្នុង​ការទទួល​រាក់ទាក់​របស់ ជនជាតិ​នេះ​។ រឿងព្រេង​របស់​ខ្មែរ​ទាំង អស់​សម្បូរ​ទៅដោយ​រឿង​របស់​អ្នក​នាំ សារ​របស់​អាទិទេព​ទាំងឡាយ ដែល​ចុះមក​ល្បង​ពិសោធន៍ សេចក្តី​សប្បុរស របស់​មនុស្សលោក​ច្រើនណាស់​។​
​ ​
​រឿងព្រេង​មួយ ក្នុងចំណោម រឿងព្រេង​ដ៏​គួរឱ្យ​រីករាយ​បាន​និទាន​ថា ព្រះ​វិស្ណុ​ដែល​កាឡាខ្លួន​មាន​វ័យក្មេង និង​រូប​សម្រស់​ល្អ​ស្អាត​ម្នា​ក់បាន​ដើរ​គោះ ទ្វារ​ទាំងអស់​ក្នុងភូមិ​ខ្មែរ​មួយ ដោយ​គ្មាន​អ្នកណាម្នាក់​ព្រម បើកទ្វារ​ឡើយ មុនពេល​បុរស​នោះ​ត្រូវបាន​ទាក់ទាញ ដោយ​សំឡេង​ច្រៀង​មួយ ដែល​លាន់ឮ​ចេញពីផ្ទះ ក្រខ្សត់​ជាងគេ​បំផុត​។ យុវ​កញ្ញា​ម្នាក់​បានទទួល​បុរស​នោះ ដោយ​ញញឹមញញែម ហើយ​បានរៀបចំ បាយទឹក​ឱ្យ​បុរស​នោះ​ហូប និង​អនុញ្ញាត ឱ្យ​ស្នាក់នៅ​មួយ​យប់​។​
​ ​
​រឿងព្រេង​ដែល​គេ​មិនសូវ បានឮ ហើយ​ត្រូវបាន​លោក Charles Meyer យកមក​និទាន​ឡើងវិញ​នេះ ជាការ​បង្ហាញ​ពី​សម្រស់​ប្រវត្តិសាស្ត្រ និង​ភាពរុងរឿង​របស់​កម្ពុ​ជា ពិសេស ស្នាមញញឹម​របស់​ប្រជាជាតិ​នេះ​។​
​ ​
​ក្នុង​ជំពូក​ទី​២ នៃ​សៀវភៅ “​ក្រោយ​ស្នាមញញឹម​រលត់​ទៅ​” ដដែល នេះ​លោក Charles Meyer បាន​លើក ឡើងជា​ទ​ឡ្លី​ករ​ណ៍​បន្ត ដោយ​សង្កត់ធ្ងន់ នូវ​តម្លៃ​នៃ​ប្រជាជាតិ​នេះ​ទៀតថា នៅក្នុង សតវត្សរ៍​ថ្មី អ្នកដំណើរ​មកពី​បស្ចិម ប្រទេស​បាន​ចារិក​ក្នុង​លក​ប​ត្រ​ដែល បញ្ជាក់​ពី​លក្ខណៈ​របស់​ជនជាតិខ្មែ​រ ដោយ​ពាក្យ​សាមញ្ញៗ​ថា “​ជា​ប្រជាជន ដែលមាន​អារម្មណ៍​រីករាយ និង​ញញឹម ញញែម គួរសម ទៀងត្រង់ និង​រាក់ទាក់ ស្លូតបូត និង​ស្រឡាញ់​សន្តិភាព​”៕ ដោយៈ​ច្រាយ​ចំណាន​

​ស្នាមញញឹម​របស់​ខ្មែរ​តាមរយៈ​បាយ័ន​(​រូបថត​ឯកសារ​)
​ស្នាមញញឹម​របស់​ខ្មែរ​តាមរយៈ​មនុស្ស​រស់​