បណ្ឌិតសភា​ចា​រ្យ ជូ យូវ​យ៉ុង ចែករំលែក​គ្នា​អំពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ជាមួយ​ប្រជាកសិករ​

303
ចែករម្លែក

​ប៉ុន្មាន​ឆ្នាំ​មកនេះ​លោក ជូ យូវ​យ៉ុង​បណ្ឌិតសភា​ចា​រ្យ​នៃ​បណ្ឌិត្យសភា​វិស្វកម្ម​ចិន​និង​ជា សាកលវិទ្យាធិការ​កិត្តិយស​នៃ​សាកលវិទ្យាល័យ​កសិកម្ម​ខេត្ត​យូ​ន​ណាន​បាន​ដឹកនាំ​ក្រុមការងារ​ទៅធ្វើ​ការ​ក្នុងភូមិ​ផ្សេងៗ​តាម​តំបន់​ព្រំដែន​នៅ​ខេត្ត​យូ​ន​ណាន​ដើម្បី​ជួយ​កសិករ​ក្នុង​តំបន់​អភិវឌ្ឍ​មុខរបរ​ផ្សេងៗ​តាមរយៈ​ចំណេះដឹង​វិទ្យាសាស្ត្រ​និង​កាត់បន្ថយ​ភាពក្រីក្រ ។​នៅ​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៩​លោក​បានទទួល​ងារ​ជា​“​គំរូ​ក្នុង​យុគសម័យ​ថ្មី​”​។​នេះ​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​សម្រាប់​បុគ្គល​គំរូ​ដែល​ផ្តល់​ដោយ​ផ្នែក​ឃោសនាការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​។​

​នៅ​ឆ្នាំ​២០១៥ បណ្ឌិត្យសភា​វិស្វកម្ម​ចិន​បានកំណត់​យក​ស្រុក​ស្វយ័ត​ជនជាតិ​ឡា​គូ​ឡាន​ឆាង ខេត្ត​យូ​ន​ណាន​ជា​កន្លែង​គំរូ​សម្រាប់​ឱ្យ​បណ្ឌិត​សភាចា​រ្យ​ចូលរួម​ការកាត់ បន្ថយ​ភាពក្រីក្រ​តាមរយៈ​បច្ចេកវិទ្យា​។ កាលនោះ លោក ជូ យូវ​យ៉ុង​ដែលមាន​អាយុ ៦០​ឆ្នាំ​នោះបាន​និយាយ​ដោយ មាន​ភាពម្ចាស់ការ​ថា “​ខ្ញុំ​នៅ​ក្មេង ឱ្យ​ខ្ញុំ​ទៅធ្វើ​!”

ប្រជាជន​ក្នុងស្រុក​ឡាន​ឆាង​នេះ​ភាគច្រើន​ជា​ជនជាតិ​ឡា​គូ​ដែល​បានរស់នៅ​ក្នុង​តំបន់ភ្នំ​ជាច្រើន​ជំនាន់​ហើយ​។ ពួកគេ​មិនចេះ​និយាយ​ភាសា​ចិន​កុក​ងឺ​ហើយ​មានការ​រស់នៅ​ក្រីក្រ​បំផុត​។ លោក ជូ យូវ​យ៉ុង​មានការ​យល់ដឹង​យ៉ាងច្បាស់​លាស់​ថាបើ​ចង់​ជួយ​ប្រជាកសិករ​កាត់បន្ថយ​នូវ​ភាព ក្រីក្រ​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​នោះ​គឺ “​តើ​កសិករ​ត្រូវ​ដាំ​អ្វីខ្លះ​?” ស្រុក​ឡាន ឆាង​កម្រ​ធ្លាក់ភ្លៀង​នៅ​រដូវរងា​ហើយ​មិន​ធ្លាក់​ទឹកកក​ដែល​សក្តិសម​នឹង​ការដាំដុះ​ដំឡូងបារាំង​និង​មានប្រៀប​លើ​គេ​ក្នុងការ​ដាំដំឡូង​បារាំង​បើ​ប្រៀបធៀប​នឹង​តំបន់​ផ្សេងៗ​ទៀត​។​

​ជាដំបូង​អ្នកស្រុក​ក្នុង​តំបន់​មិន​ព្រម​ដាំដំឡូង​បារាំង​ទេ​។ លោក ជូ យូវ​យ៉ុង​មានតែ​ទៅ​សាក ល្បង​ដាំដំឡូង​បារាំង​ក្នុង​ដីស្រែ​ជា​សមូហភាព​ដែលមាន​ទំហំ​មិន​ដល់ ៧ ហិកតា​។ នៅ​រដូវ​ផ្កា រីក​នៃ​ឆ្នាំ​២០១៧​ដីស្រែ​គំរូ​របស់លោក​បានទទួល​ផល​ដ៏​ច្រើន​ដោយ​ប្រមូល បាន​ផល​ដំឡូង បារាំង​៥០ តោន​ក្នុង​មួយ​ហិកតា ។​បើ​គិត​តាម​តម្លៃ​ទីផ្សារ​នៃ​ដំឡូង បារាំង​គឺ ៣​យាន់​មួយ​គីឡូ ក្រាម​គេ​អាច​ទទួលបាន​ចំណូល​ជិត ១៥​ម៉ឺន​យាន់​ក្នុង​មួយ​ហិកតា​។ នេះ​បានធ្វើឱ្យ​ប្រជាកសិករ ក្នុង​តំបន់​ចាប់ផ្តើម​ដាំដំឡូង​បារាំង​តាម​សំណើរ​របស់លោក​។​

​ការដាំ​ដំឡូង​បារាំ​គ្រាន់តែ​ជាការ​សាកល្បង​ទី​១ របស់លោក ជូ យូវ​យ៉ុង ។ ក្រៅពី​ដំឡូង បារាំង លោក​បានទទួល​ការជោគជ័យ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ពី​បច្ចេកទេស​ដាំ​ថ្នាំចិន សែ​ក្នុង​ព្រៃឈើ​។​

​លោក​បាន​ផ្ទេរ​បច្ចេកទេស​របស់លោក​ទៅឱ្យ​ប្រជាកសិករ​ក្នុង​តំបន់​ដោយ​ឥត​យក​ថ្លៃ​តែ​លោក មាន​ល័ក្ខខ័ណ្ឌ​តែមួយ​គឺ​មិនអាច​ដាក់​ជីគីមី​និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ទេ​ហើយ​ត្រូវយក​ប្រាក់ចំណូល ១៥% សម្រាប់​ជំរុញ​ការអនុវត្ត​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​។ ចំណូល ១៥%​នេះ​គឺជា​ចំណូល របស់លោក​តាមរយៈ​ការចូល​ភាគហ៊ុន​តាម​បច្ចេកទេស​។​

មិនតែប៉ុណ្ណោះ​លោក​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ដើម្បី​ជួយ​ប្រជាកសិករ​កាត់បន្ថយ​ភាពក្រីក្រ​។​លោក​បាន​បង្កើត​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​សម្រាប់​កាត់ បន្ថយ​ភាពក្រីក្រ​របស់​បណ្ឌិត្យសភា​វិស្វកម្ម​ចិន​ជា​លើក​ទី​១ ក្នុងប្រទេស​ចិន​ហើយ​បាន​អញ្ជើញ​ឱ្យ​បណ្ឌិតសភា​ចា​រ្យ និង​អ្នកជំនាញការ​ល្បីឈ្មោះ​ទៅ​បង្រៀន​កសិករ​ដោយ ផ្ទាល់​ដើម្បី​ណែនាំ​ឱ្យ​ពួកគេ​ចេះ​ដាំ​ដំណាំ​។ ក្រៅពី​ថ្នាំចិនសែ និង​ដំឡូងបារាំង​លោក​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​អំពី​បច្ចេកទេស​២៤ ទៀត រួមមាន​បច្ចេកទេស​ដាំ​បន្លែ​ស្លឹក​តែ ព្រៃឈើ និង​ចិញ្ចឹមសត្វ​ជ្រូក​ជាដើម​ហើយ​បាន​បណ្តុះ បណ្តាល​កសិករ​ជាង​១៥០០ នាក់ ។ ក្នុងចំណោម​នោះ​មាន​សិក្ខា​កម្ម ៩០%​បាន​ជៀសផុត ពី​ភាពក្រីក្រ​និង​មាន​សិក្ខា​កម្ម ៥០% បាន​ជួយ​ញាតិមិត្ត​កាត់បន្ថយ​ភាពក្រីក្រ​។ ជាពិសេស​មាន សិក្ខា​កម្ម​មួយចំនួន​បាន​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​នៃ​ភូមិ​ទាំងមូល​។​

​នៅ​ខែវិច្ឆិកា​ឆ្នាំនេះ លោក ជូ យូវ​យ៉ុង​បាន​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​វេ​ប​សាយ​“Buy Together”​នៃ​ប្រទេស​ចិន​ក្នុង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​តាម​ទីជនបទ​ដើម្បី​ផ្សព្វផ្សាយ​ពី​កសិផល​របស់​កសិករ​ក្រីក្រ​ជួយ​ពួកគេ​លក់​កសិផល​របស់ខ្លួន​និង​ទទួលបាន​ចំណូល​កាន់តែច្រើន​ ៕

លោក ជូ យូវ​យ៉ុង​(​រូប​ទី​២ ខាងឆ្វេង​ដៃ​) កំពុង​ពន្យល់​ពី​ការការពារ​សត្វល្អិត​ស៊ី​ដំណាំ ក្នុង​ស្រែចំការ​។​