បណ្ឌិត​សាស្ត្រាចារ្យ​ស៊ិន សុវណ្ណ​និ​ឈ្នះ​ពានរង្វាន់​ឯកអគ្គរាជទូត​ពុទ្ធសាសនាពិភពលោក

1809
ចែករម្លែក
  • 88
    Shares

​ដោយៈ មេសា​/​ភ្នំពេញៈ លោក​បណ្ឌិត​សាស្ត្រាចារ្យ ស៊ិន សុវណ្ណ​និ នៃ ពុទ្ធិ​សក​សកល​វិទ្យាល័យ​ព្រះសីហនុ​រាជ បានឈ្នះ​ពានរង្វាន់ ឯកអគ្គរាជទូត​ពុទ្ធ​សាសនា​សកល ពី​ស្ថាប័ន​ព្រះពុទ្ធសាសនា​លំ​លំដាប់​ពិភពលោក​ចំនួន ៤ គឺ ១. សម្ព័ន្ធ​ព្រះពុទ្ធសាសនា​ពិភពលោក ហៅ​កាត់​ថា WAB , ទី ២. សមា​គ​ពុទ្ធសាសនា​អន្តរជាតិ ហៅ​កាត់​ថា IBS ទី​៣. សម្ព័ន្ធ​យុវជន​ពុទ្ធសាសនា​ពិភពលោក ហៅ​កាត់​ថា WABY និង ទី ៤ គឺ​មូលនិធិ​ធម្មកាយ ។

​ពិធី​ប្រគល់ ពាន់រង្វាន់​ឯកអគ្គរាជទូត​ពុទ្ធសាសនា​សកល​នេះ ត្រូវធ្វើឡើង​នៅឯ​ទីក្រុង​បាងកក ប្រទេស ថៃ កាលពី​ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៨ ។ លោក​បណ្ឌិត​សាស្ត្រាចារ្យ ស៊ិន សុវណ្ណ​និ ដែលជា​ជ័យលាភី​លេខ ១ នៃ ពានរង្វាន់​នេះ ហើយក៏​ជាម​នុស្ស​តែ​ម្នាក់​គត់ តំណាង​ប្រទេស​កម្ពុជា បាន​ត្រឡប់​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី ខែ ឆ្នាំ ឆ្នាំ ដដែល ។​

ជ័យលាភី ស៊ិន សុវណ្ណនិ បានថ្លែងថា ” នេះគឺជាកិត្តិយសផ្ទាល់ខ្លួនរបស់ខ្ញុំផង ហើយក៏ជាកិត្តិយសសម្រាប់ជាតិខ្មែរទាំងមូលដែរ ! ខ្ញុំសូមឧទ្ទិសនូវភាពជោគជ័យនេះចំពោះព្រះពុទ្ធសាសនា ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និង ជាតិសាសន៍ខ្មែរទាំងមូល ! សូមអរគុណឯកឧត្តមទេសរដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា ហ៊ឹម ឆែម និង សូមអរគុណចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលតែងតែផ្តល់ការលើកទឹកចិត្តដល់ខ្ញុំក្នុងការស្រាវជ្រាវ និង ជាពិសេសអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានកសាងប្រទេសជាតិបានរីកចម្រើន កសាងធនធានមនុស្សបានល្អ ទើបខ្ញុំមានឱកាសទទួលបានពានដ៏មហាកិត្តិយសនេះ ” ។

​សូមជម្រាបថា ពាន់រង្វាន់​ឯកអគ្គរាជទូត​ពុទ្ធសាសនា​សកល ត្រូវបាន​ប្រគល់ជូន​ដល់​បុគ្គល​ឆ្នើម ២៥ រូប មកពី ១១ ប្រទេស ដែលមាន​គុណវុឌ្ឍិ​ល្អ ក្នុង​វិស័យ​ព្រះពុទ្ធសាសនា និង វប្បធម៌ ហើយ​លោក​បណ្ឌិត​សាស្ត្រាចារ្យ ស៊ិន សុវណ្ណ​និ ដែលជា​តំណាងឱ្យ​ប្រទេស​កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១ បន្ទាប់មក​ទើប ប្រទេស ថៃ ឡាវ តៃវ៉ាន់ ឥណ្ឌា ម៉ាឡេស៊ី និង ជប៉ុន ជាដើម ។​

​លោក​បណ្ឌិត​សាស្ត្រាចារ្យ ស៊ិន សុវណ្ណ​និ គឺជា​ទីប្រឹក្សា​ក្រសួង​ធម្មការ និង សាសនា និង ជា​សាស្ត្រាចារ្យ​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា នៅ​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ។ ទីទៃ​ពីនេះ​ទៅ​លោក​បណ្ឌិត ស៊ិន សុវណ្ណ​និ គឺជា​អ្នកស្រាវជ្រាវ​ចងក្រង និង ចេញផ្សាយ​សៀវ​ជាច្រើន​ក្បាល​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ វប្បធម៌ និង ព្រះពុទ្ធសាសនា ។ តាមរយៈ​ការងារ​ស្រាវជ្រាវ​នេះឯង​ហើយ ដែលនាំឱ្យ​លោក​បណ្ឌិត ស៊ិន សុវណ្ណ​និ ទទួលបាន​ពាន​ដ៏​មហា​កិ​ត្ត​យស​នេះ ៕ Kh