បណ្ឌិត ងួន ញ៉ិល ប្រគល់​អគារសិក្សា​១​ខ្នង និង​ប្រកាស​សាងសង់​អគារសិក្សា​១​ខ្នង​ទៀត​ដល់​អ្នកស្រុក​បារាយណ៍​

447
ចែករម្លែក

ដោយ​: សុផល​
​កំពង់ធំ​:
លោក​បណ្ឌិត ងួន ញ៉ិល សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ថ្នាក់កណ្តាល ចុះជួយ​ខេត្តកំពង់ធំ នា​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ប្រគល់​អគារសិក្សា​១​ខ្នង​ដែលមាន​៦​បន្ទប់​និង​បន្ទប់ទឹក​១​សំរាប់​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​។

បណ្ឌិត ងួន ញ៉ិល ប្រគល់​អគារសិក្សា​១​ខ្នង​និង​ប្រកាស​សាងសង់​អគារសិក្សា​១​ខ្នង​ទៀត​ដល់​អ្នកស្រុក​បារាយណ៍​

​ទន្ទឹមនឹងនេះ​ដោយសារ​តម្រូវការ​សិស្ស​នាពេល​បច្ចុប្បន្ន​កើនឡើង​ពី​៥០០​នាក់​ដល់​១៥៣០​នាក់ និង​ខ្វះ​បន្ទប់​រៀ​នោះ លោក​បណ្ឌិត​ក៏បាន​ប្រកា​សនឹង​សាងសង់​អគារ សិក្សា​១​ខ្នង ៦​បន្ទប់ បន្ថែមទៀត ជូន​វិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ស្ថិតក្នុង​ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដើម្បី​ចូលរួម​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​។​

​ក្នុង​ប្រសាសន៍​សំណេះសំណាល​ជាមួយ លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ក្នុង​ពិធី​ប្រគល់​អគារសិក្សា​នោះ លោក​បណ្ឌិត ងួន ញ៉ិល បាន​មានប្រសាសន៍​លើកឡើង​ពី​អនុសាសន៍​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អំពី​ការអភិវឌ្ឍន៍​វិស័យ​អប់រំ និង​ប្រវត្តិ​នៃ ការកកើត​វិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ដោយមាន​ការផ្តួចផ្តើម​គំនិត​របស់លោក​ផ្ទាល់ និង​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។​

​លោក​អ​បុ​ប្រធាន​ទី​១​រដ្ឋសភា បាន​លើកឡើងថា ការផ្តល់​អគារសិក្សា និង​គម្រោង​សាងសង់​អគារសិក្សា​ថ្មី​នេះ​គឺជា​ការឆ្លើយតប​តាម​សំណូមពរ​ស្នើសុំ​ពី​មាតាបិតា​សិស្ស លោកគ្រូ​-​អ្នកគ្រូ ព្រមទាំង​ថ្នាក់ ថ្នាក់ដឹកនាំ​ឃុំ​ទាំង​៤ គឺ​ឃុំ​ក្រវ៉ា ឃុំ​គគីរ​ធំ ឃុំ​ចើ​ង​ដើ​ង និង​ឃុំ​បាក់ស្នា​ចំណុះ​ស្រុក​បារាយណ៍ ខេត្ត កំពង់ធំ​។

​សូមជម្រាបថា​អគារសិក្សា​១​ខ្នង ៦​បន្ទប់ ដែល​ទើបនឹង​ប្រគល់​នេះ ត្រូវបាន​សាងសង់​រួចរាល់​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​។ ចំណែក​អគារសិក្សា​១​ខ្នង ៦​បន្ទប់​ថ្មី ចាប់ដំណើរការ​សាងសង់ ។​ជាងនេះទៅទៀត​បានធ្វើកា​រ​ជួសជុល​ផ្នែក​ខ្លះ​នៃ​អគារ​ដែលមាន​កន្លងមក​តាម​សំណូមពរ​របស់លោក​នាយ​ក​សាលា​៕ ល​