បណ្ឌិត ងួន ញ៉ិល ​៖ ​វត្ត​អារាម​មិន​ត្រឹមតែ​ជាទី​សក្ការៈ ថែមទាំង​ជា​ថ្នាល​បណ្តុះបណ្តាល​នូវ​ចំណេះដឹង​និង សីលធម៌​

289
ចែករម្លែក

ដោយ:​សុផល​/កំពង់ធំ ៖ ​វត្ត​អារាម​មិន​គ្រាន់តែ​ជាទី​សក្ការៈ​សម្រាប់​គោរពបូជា តាមផ្លូវ​ជំនឿ​សាសនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ថ្នាល​បណ្តុះបណ្តាល​នូវ​ចំណេះដឹង សីលធម៌​និង​សាមគ្គី​ភាពរឹងមាំ តាមផ្លូវ​ពុទ្ធចក្រ និង​អាណាចក្រ ទៀតផង​។​

​លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១​នៃ​រដ្ឋសភា បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី​សម្ពោធ​ឆ្លង​ឧបដ្ឋានសាលា និង​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​ព្រះគ្រូ​ចៅអធិការ​វត្ត​សែន​សិរី ហៅ​វត្ត ក្តី​សែន ស្ថិតក្នុង​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃទី​០៦​ខែមេសា​ឆ្នាំ​២០១៩​។​
​ ​

លោក​បណ្ឌិត​អនុប្រធាន​ទី​១​រដ្ឋសភា ក៏បាន​មានប្រសាសន៍​បញ្ជាក់​អំពី​សារៈសំខាន់​និង​គុណ​តម្លៃ​នៃ​សុខសន្តិភាព និង​ស្ថិរភាព​របស់​ប្រទេសជាតិ ។ ​សមិទ្ធិផល​ដែល​បាន​កសាងឡើង និង​ដាក់​សម្ពោធ​នាពេលនេះ បាន​កើតឡើង​ដោយសារ​ប្រទេស​មាន​សុខសន្តិភាព ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជា ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​បណ្ឌិត បាន​បញ្ជាក់ថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល ក៏ដូចជា​ថ្នាក់ដឹកនាំ គ្រប់​ជាន់ថ្នាក់​បាន​ខិតខំ​ណាស់​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​។

លោក ម៉ាក់ ប៊ុន​ហុង អភិបាល ក្រុង ស្ទឹងសែន បាន​ឲ្យ​ដឹងថា វត្ត​សែន​សិរី ហៅ​វត្ត​ក្តី​សែន នេះ​មាន​អាយុកាល​១០២​ឆ្នាំ មកហើយ​។​ឧបដ្ឋានសាលា ដែល​កំពុង ធ្វើ​ពិធី​សម្ភោ​ធ​ឆ្លង​នៅពេល​នះ បាន​ចំណាយ​ថវិកា សាងសង់​អស់​សរុប​ចំនួន​២១២,៥៣៨ ដុល្លារ​សហរដ្ឋអាមេរិក​ក្រោម​ការជួយឧបត្ថម្ភ​ពី​លោក​បណ្ឌិត ងួន​ញ៉ិល និង​សប្បុរសជន​ទាំងអស់​។​

ឆ្លៀត​ក្នុងឱកាស​នេះដែរ​លោក​បណ្ឌិត​ងួន ញ៉ិល ក៏បាន​នាំនូវ​បច្ច័យ​ចំនួន​២០​លាន​រៀល​ប្រគេន​ព្រះគ្រូ​ចៅអធិការ​វត្ត​សែន​សិរ​សិ​ហៅ​វត្ត​ក្តី​សែន ដើម្បី​រួមចំណែក ដោះស្រាយ​ការចំណាយ​នានា​ក្នុង​ការកសាង​សមិទ្ធផល​ផ្សេងៗ​នៅក្នុង​វត្ត​។ ប្រគេន​ព្រះ​មេគណ​ខេត្តកំពង់ធំ ទេយ្យទាន​១​ប្រអប់ បច្ច័យ​៤០​ម៉ឺន​រៀល​។ ប្រគេន​ព្រះ​អនុគុណ ក្រុង​ស្ទឹងសែន​ទេយ្យទាន​១​ប្រអប់ បច្ច័យ​២០​ម៉ឺន​រៀល​។ ប្រគេន​ព្រះចៅអធិការ​វត្ត ៥​អង្គ ក្នុង​មួយអង្គ​ទេយ្យទាន​១​ប្រអប់ បច្ច័យ ១០​ម៉ឺន​រៀល​។ ជូន​លោកយាយ លោកតា ១០០​នាក់ ក្នុង​១​នាក់​ទទួលបាន​ក្រណាត់ស​១​ដុំ និង​ថវិកា​១​ម៉ឺន​រៀល​។ ប្រជាពលរដ្ឋ​១៥០០​នាក់ ក្នុង​១​នាក់​ទទួលបាន​សា​រ៉ុង​១​។ លោកគ្រូ អ្នកគ្រូ ២១០​នាក់ ក្នុង​១​នាក់​ថវិកា​២​ម៉ឺន​រៀល​។ យុវជន​កាយ​រិ​ទ្ធិ​-​យុវជន​កាកបាទក្រហម ៥០​នាក់​ទទួលបាន​ថវិកា​ម្នាក់​១​ម៉ឺន​រៀល​។​សិស្សានុសិស្ស​ចំនួន​៧៦៦​នាក់ ទទួលបាន​ក្នុង​ម្នាក់​សៀវភៅ​១​ក្បាល ប៊ិច​១​ដើម និង​ថវិកា​ចំនួន​៥​ពាន់​រៀល​៕B/


#