បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជួប​សំណេះសំណាល​ជាមួយ​ក្រុម​សមាជិកសភា​មិត្តភាព​ជប៉ុន​-​មេគង្គ​

780
ចែករម្លែក
បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជួប​សំណេះសំណាល​ជាមួយ​ក្រុម​សមាជិកសភា​មិត្តភាព​ជប៉ុន​-​មេគង្គ​(រូបក្រុមការងារ)

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សេចក្តីរាយការណ៍​ពី​ប្រទេស​ជប៉ុន​បាន​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី ២៦ ខែ​មេសា​នេះ​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​បាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​ពិសារ​អាហារ​ថ្ងៃត្រង់​ជាមួយ​ក្រុម​សមា​ជិក​សភា​មិត្តភាព​ជប៉ុន​-​មេគង្គ (J-Mekong Parliamentary Friendship Group)​ដែល​ដឹកនាំ​ដោយ​លោក រ្យូ ស៊ីអូ​ណូ​យ៉ា (Ryu Shionoya) ប្រធាន​ក្រុម​សមាជិកសភា​មិត្តភាព​ជប៉ុន​-​មេគង្គ​។

​ក្នុងជំនួប​នេះ​ប្រតិភូ​សភា​មិត្តភាព​មេគង្គ​កម្ពុជា​ក៏បាន​សម្តែង​នូវ​ក្តី​រីករាយ​ដែល​បាន​ជួប​សំណេះសំណាល​និង​ស្វា​គម​ន៏​នូវ​ដំណើរ​មកកាន់​ប្រទេស​ជប៉ុន​របស់​បណ្ឌិត​។​ជាមួយគ្នានេះ​ក៏បាន​វាយតម្លៃ​ខ្ពស់​អំពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជានា​ពេលបច្ចុប្បន្ន តាមរយៈ​ទស្សនកិច្ច​របស់​ក្រុម​សភា​ជប៉ុន​-​មេគង្គ​នៅ​ប្រទេស​កម្ពុជា​នាពេល​កន្លងមក​នេះ ។
​ប្រភព​បន្តថា​ជាការ​ឆ្លើយតប​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​បាន​ថ្លែងអំណរគុណ​ដល់​ជប៉ុន​ដែល​តែងតែ​ផ្តល់​កិច្ចទំនាក់ទំនង​សហប្រតិបត្តិ​ការល្អ​លើ​គ្រប់​វិស័យ​នាពេល​កន្លងមក​ទាំង​ស្ថាប័ន​រដ្ឋាភិបាល និង​ស្ថាប័ន​សភា​ផងដែរ និង​ស្នើ​សុំអោយ​ជប៉ុន​-​កម្ពុជា​បន្ត​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​នេះ​៕​