បណ្ឌិត ​ប៉ែន ស៊ីម៉ន ​ជួប​ជាមួយ​សិស្ស​ជ​យ័​លា​ភី​ចំនួន​៤.៤៣៤​នាក់​ក្នុង​ខេត្តកំពត​

615
ចែករម្លែក

ដោយ : អង្គារហេង/កំពត ៖ ព្រឹក​ថ្ងៃទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅ​បរិវេណរ​ម្មណី​ដ្នា​ន​ស្រះ​វង្ស​ខេត្តកំពត ​បណ្ឌិត ​ប៉ែន ស៊ីម៉ន​ តំណាងរាស្ត្រមណ្ឌល​កំពត​និង​ជា​ប្រធាន​គណកម្មាការ​ទី​១០​នៃ​រដ្ន​សភា រួមទាំងលោក ជាវ តា​យ​អភិបាលខេត្ត, លោក អ៊ឹង ម៉េង​ហ៊ួ​រ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ​អាជ្ញាធរ ខេត្ត ស្រុក​កងកំលាំងប្រដាប់អាវុធ​លោកគ្រូ​អ្នកគ្រូ​មាតាបិតា អាណាព្យាបាល​សិស្ស បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ប្រលង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន​៤.៤៣៤​នាក់​មកពី​គ្រប់​វិទ្យា​ល​យ័​ក្នុង​ខេត្តកំពត ។

លោក ជាវ ​តា​យ អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពត​បាន​គុ​សបញ្ជាក់​ថា​ តាមរយ​ព​ការធ្វើកំណែទម្រង់​របស់​រាជ​រដ្នា​ភិ​បាល​និង​កំណែទម្រង់​លើ​វិ​ស​យ័​អប់រំ​ស្របតាម​ទិស​ស្លោក អ្នកចេះ​គឺជា​ប់​ដោយ​អនុវត្ត​ន៏​នូវ​គោល​ការ​ណ៏ ច្បាប់ យុ​ត្តិ​ធ​ម៍ តម្លាភាព និង​លទ្ធផល​ទ​ទូល​យកបាន សម្រាប់​ឆ្នាំ​សិក្សា​២០១៧.២០១៨​នេះ​ខេត្តកំពត​មាន​បេក្ខជន​ប្រលង​ជាប់​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន​៤.៤៣៤​នាក់ ស្រី​២.២៦៩​នាក់​ស្មើនឹង​៨១,១៣​ភាគរយ​កើន​លើស​ឆ្នាំមុន​១២,៥១​ភាគរយ ក្នុងនោះ​បេក្ខជន​និ​ទេ្ទ​ស​A​ចំនួន​១៧​នាក់ និទ្ទេស​B​ចំនួន​១១៥​នាក់ និទ្ទេស​C​ចំនួន​៣៧៦​នាក់ និទ្ទេស​D​ចំនួន​១.០១៦​នាក់​និង​និទ្ទេស​E​ចំនួន​២.៩១០​នាក់ ។

មាន​ប្រសា​ស​ន៏​សំណេះសំណាល បណ្ឌិត ប៉ែន ស៊ីម៉ន​ បាន​ចាត់ទុកថា នេះ​ជា​លទ្ធផល​ជាក់ស្តែង​មួយ សម្រាប់​ខេត្តកំពត​យើង​ និង​ជា​កិត្តិយស​របស់​ចៅៗ​សិស្សានុសិស្ស​ផង ​និង​សម្រាប់​មូល​ដ្នា​ន​ភូមិ​យើង​ស្រុក​យើង និង​ខេត្ត​យើង​ទាំងមូល​ផង ដែរ ។​

លោក​បណ្ឌិត ​ប៉ែន ស៊ីម៉ន ​បាន​សម្តែង​ការកោតសរសើរ​និង​ថ្លែងអំណរគុណ​ចំពោះ​លោកគ្រូ អ្នកគ្រូ​មាតាបិតា​អាណាព្យាបាល​សិស្ស​ដែល​បានផ្តល់​ឨ​កាស​គ្រប់បែបយ៉ាង​និង​បាន ចូលរួម​ជួយ​ជម្រុញ​កូនចៅ​អោយខិត​ខំរៀន​សូត្រ​រហូត​ទ​ទូល​បាន​លទ្ធផល​នៅពេលនេះ ។

លោកបណ្ឌិត​ប៉ែន ស៊ីម៉ន​បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ចែក​រង្វាន់​លើក​ទឹ​ចិត្ត​ដល់​សិស្ស​និទ្ទេស A​ទាំង​១៧​នាក់​ម្នាក់ៗ​ទ​ទូល​បាន​ម៉ូតូ​C ១២៥​ស៊េរី​២០១៨ មួយគ្រឿង​ពាន​មួយ​និង​ថវិការ​៤០​ម៉ឺន​រៀល ។​ ដោយឡែក​បេក្ខជន​ទ​ទូល​បាន​និទ្ទេស​B​ចំនួន​១១៥​នាក់​ម្នាក់ៗ​ទ​ទូល​បាន​ថវិការ​ចំនួន​២០​ម៉ឺន​រៀល និទ្ទេស​C​ចំនួន​៣៧៦​នាក់ ម្នាក់ៗ​​​​​​​​ទ​ទូល​ថវិការ​១៥​ម៉ឺន​រៀល និ​ទ្ទេស​D​ចំនួន ១.០១៦​នាក់​ម្នាក់ៗ​ទ​ទូល​បាន​ថវិកា១០​ម៉ឺន​រៀល ​និង​បេក្ខជន​និទ្ទេស​E​ចំនួន២.៩១០​នាក់​ម្នាក់ៗ​ទ​ទូល​បាន​ថវិការ​៥​ម៉ឺន​រៀល ។ ​ចំណែក​លោកគ្រូ​អ្នកគ្រូ​ចំនួន​៥៤១​នាក់​ម្នាក់ៗ​ទ​ទូល​បាន​ថវិការ១០​ម៉ឺន​រៀល​សរុបថ​វិកា​ចំណាយ​អស់​ចំនួន​៣៦៤​លាន​៤០​ម៉ឺន​រៀល ​និង​មូ​តូ​១៧​គ្រឿង ៕B