បណ្ណាល័យ​នៅ​សកល​វិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ​ជឹ​ង​ចូ​វ ខេត្ត​ហ៊ឺ​ណាន ស្អាត​ញាក់សាច់​

664
ចែករម្លែក

​ជាធម្មតា​បណ្ណាល័យ​គ្រាន់តែ​ជា​កន្លែង​ផ្ទុក​សៀវភៅ​សម្រាប់​អ្នកអាន​ដែល​គ្មានអ្វី​គួរឱ្យ ចាប់អារម្មណ៍​ខ្លាំង​ឡើយ​។

​ប៉ុន្តែ​បណ្ណាល័យ​មួយ​នេះ​បែរជា​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ដោយសារ​វា​ត្រូវ បាន​ឌី​ហ្សា​ញ​ឡើង​យ៉ាង​ពិសេស​អមដោយ​ការរៀបចំ​ទុកដាក់​សៀវភៅ​គួរឱ្យ​ទាក់ទាញ​។

​បណ្ណាល័យ​នៅ “​សកល​វិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ​ជឹ​ង​ចូ​វ​” (Zhengzhou Business University) ខេត្ត​ហ៊ឺ​ណាន ប្រទេស​ចិន ខាងលើនេះ​បាន​សាងសង់​ច្រក​ក្រោម សីហបញ្ជរ (​កំណោង​ទ្រ​សំណង់ ឬ archway) មួយ​ដែល​ភ្ជាប់​ទៅនឹង​សាល បណ្ណាល័យ​។
​ច្រក​ក្រោម​សីហបញ្ជរ​នេះ​ត្រូវបាន​តុបតែង​ដោយ​សៀវភៅ​ដែល​ទើបនឹង​ចេញផ្សាយ​ចុងក្រោយ និង​សៀវភៅ​លក់ដាច់​បំផុត​ដែល​និស្សិត​អាច​រកបាន​យ៉ាង​ងាយស្រួល​។​

​យោងតាម​កាសែត​ក្នុងស្រុក Dahe Daily បានឱ្យដឹងថា ការ​ឌី​ហ្សា​ញ​ប្រកបដោយ ភាព​ច្នៃប្រឌិត​ខ្ពស់​នេះ​មាន​ឈ្មោះថា The Book Tunnel​។

​ធ្នើ​នីមួយៗ​ដែល​នៅលើ​ច្រក​ក្រោម​សីហបញ្ជរ​សុទ្ធតែ​បំពាក់​ដោយ​អំពូល​ភ្លើង ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​និស្សិត​អាច​អាន​នៅ​ច្រក​ក្រោម​សីហបញ្ជរ​បាន បន្ទាប់ពី​ជ្រើសរើស​សៀវភៅ​រួច​៕ ប្រែ​សម្រួល​: ខុម​