បណ្តាញសារព័ត៌មាន​ជិត​៤០​ស្ថាប័ន និង​ក្រុម​ពិធីករ​ឌី​ជេ​នឹង​ប្រារឰ​រាត្រី​បាយ​សាមគ្គី​ជួយ​សង្គម

312
ចែករម្លែក

​ភ្នំពេញ​៖ បណ្តាញ​ក្រុម សារព័ត៌មាន​ជិត​៤០​ស្ថាប័ន និង ពិធីករ ពិធី​ការិនី​វិទ្យុ ឌី​ជេ ប្រមូល ផ្តុំគ្នា នឹង​ប្រារឰ​ពិធី​រាត្រី​បាយ​សាមគ្គី ជួបជុំ​មហា​គ្រួសារ​ឌី​ជេ​ប្រចាំឆ្នាំ DJs Party 2០19 ដើម្បី​សាមគ្គីភាព និង ការចូលរួម​បរិច្ចាគ និង​ប្រមូល​ថវិកា ជួយ​ដល់​បណ្តា​អង្គការ​សាលារៀន ខ្វះខាត ។​

ការជួបជុំ​ឌី​ជេ​ទូទាំង ប្រទេស ប្រចាំឆ្នាំ DJs Party លើក​ទី​៥ និង​ប្រារព្វ​ឡើង​នៅ​ថ្ងៃទី​៨ ខែ មីនា ឆ្នាំ​២០១៩ ខាងមុខនេះ នៅឯ Angel Skybar លើដំបូល​នៃ សណ្ឋាគារ Le Grand Hotel​ជាប់ ផ្លូវភ្លោះ​១៣០ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ។​
​ ​
កម្មវិធី​នេះ ក៏មាន​ការ ជ្រោមជ្រែង​អំពី​ក្លិប​អ្នកសារព័ត៌មាន កម្ពុជា រួមមាន TV3 ទ​ទក ដើមអម្ពិល Lookingtoday Freshnews ធរ​សេ​ហ​នេ​សឹ កាសែត រស្មី​កម្ពុជា កម្ពុ​ជាថ្មី ព្រមទាំង​បណ្តាញសារព័ត៌មាន សង្គម និង វប្បធម៌​កម្ពុជា (The KMN) ជាង​៣០ ស្ថាប័ន​ចូលរួម​ផងដែរ ។​

លោក តូ​ម៉ា​តូ អ្នក​សម្រប សម្រួល​កម្មវិធី និង​ជា​អ្នកយក ព័ត៌មាន​មួយរូប បាន​ប្រាប់​ឱ្យដឹងថា ការជួបជុំ​នេះ ដោយ​ប្រមូលផ្តុំ ក្រុម DJs VJ MC តាម​ក្លិប​នានា រួមទាំង នៅ​វិទ្យុ និង​ទូរទស្សន៍ រួមទាំង​តារា សម្តែង តារាចម្រៀង ជាច្រើន​នាក់ ក្នុង​កម្ពុជា ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ដែលមាន​រៀងៗ ចែករំលែក​ឱ្យ​គ្នា ទៅវិញទៅមក និង​បង្កើន​ទំនាក់ទំនង ល្អ​រវាង​គ្នា និង​គ្នា ជាពិសេស​ប្រមូល ថវិកា​ចូលរួម​ជួយ​ការងារ​សង្គម ។​

លោក​បាន​បញ្ជាក់ថា “​កម្មវិធី DJ party ជា​កម្មវិធី​មួយ ដែល​ត្រូវបាន​បង្កើតឡើង ដោយ ក្រុម​ពិធីករ និង Dj មួយក្រុម​តូច បង្កើត​ក្នុង​គោលបំណង​ធំៗ ចំនួន បួន គឺ​ទី​១-​ចង់ឱ្យមាន​ការជួប ជុំ​ញ្ញ៉ាំ​អី រួមគ្នា បង្កើត​មិត្តភាព​ឱ្យ​កាន់​តែមាន ភាពស្និទ្ធស្នាល​គ្នា​ទៅវិញទៅមក ។ ទី​២-​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅ វិញ​ទៅមក​អំពី​អាជីព​ការងារ ។ ទី​៣-​ប្រមូលផ្តុំ​ពិធីករ និង DJ ឱ្យ​ក្លាយជា សមាគម​មួយ ដែល​អាចជួយ​គ្នា​ទៅ វិញ​ទៅមក​ក្នុងពេលដែល​សមាជិក​ណា​ម្នាក់ មាន​បញ្ហា ។ ទី​៤-​ដើម្បី រៃអង្គាសប្រាក់​សម្រាប់​ជួយ​ដល់​កុមារ កំព្រា​និង​ចូលរួម​ជួយ​ការងារ​សង្គម​”​។​
​ ​
លោក​បាន​ប្រាប់ថា កម្មវិធី នេះ ត្រូវបាន​ចាប់ផ្តើម​ដំបូង​តាំងពី ឆ្នាំ​២០១៥ និង​មាន​សមាជិក​ត្រឹមតែ ៧០​នាក់​ប៉ុណ្ណោះ​ចូលរួម​ក្រោយពី​ការបង្កើតឡើង​ក្នុង​ឆ្នាំ​២០១៥ រួចមក​កម្មវិធី​នេះ ហាក់ដូច ទទួលបាន​ភាពជោគជ័យ​យ៉ាងខ្លាំង​តាមរយៈ​ការ​ផ្សារ ភ្ជាប់​មិត្ត​រវាង DJ ក្លិប និង DJ ក្លិប ពិធីករ​វិទ្យុ និង​ពិធីករ​វិទ្យុ ក៏ដូចជា DJ ក្លិប និង​ពិធីករ​វិទ្យុ ក្នុង នោះដែរ ក៏មាន​មិត្ត​សិល្បករ​ចូលរួម ផងដែរ ។​
​ ​
លោក តូ​ម៉ា​តូ ដែលជា ពិធីករ​វិទ្យុ​ល្បី​មួយរូប បាន​ប្រាប់ថា ការជួបជុំ​ប្រចាំ​ឆ្នាំនេះ យើង​បាន​បន្ត ជា​រៀងរាល់ឆ្នាំ ហើយ​កំណើន DJs ក្លិប Djs, Mc វិទ្យុ ទូរទស្សន៍ និង​មិត្តៗ សិល្បករ រួមទាំង​បងប្អូន​សប្បុរសជន នានា ចូលរួម​កាន់តែច្រើន រហូត ដល់​បច្ចុប្បន្ននេះ ។​

សូមបញ្ជាក់ថា DJs Party 2០19 ឆ្នាំនេះ មានការ​សហការ ឧបត្ថម្ភ​ដោយ Angel Skybar & Restaurant ផ្លូវ​១៣០, ហាង​កាហ្វេ ម៉ា​ខាត់ ផ្លូវ​៤៣២, ភោជនីយដ្ឋាន មីតធីង ផ្លេ​ស និង​ហាង​រចនា បុកល្ហុង ផ្លូវ​២៤០, ឃ្លាំង​លក់​រថយន្ត Numpav Auto Car ផ្លូវ​៦០​ប៉េ​, ស្រា​បៀរ Hite/, ទឹក​ផ្លែឈើ​សុខភាព Gardian ក្រោយ​សាលា​ស៊ីសុវត្ថិ និង សណ្ឋាគារ​រស្មី​សុខា​ញូយ៉ក ខេត្ត កំពង់ឆ្នាំង ។ ដូច្នេះ សូម​បងប្អូន DJs, Mc, Artist និង​សប្បុរសជន​អញ្ជើញ​ចូលរួម​ឱ្យបាន ច្រើន​កុះករ ៕ ដោយ​: បូ​រិ​ន​

#