បណ្តាញ​សង្គម Weibo របស់​ចិន​សម្លឹងមើល​ការ​ព​ង្រឹ​ក​ទីផ្សារ​ទៅ​បរទេស និង​បង្កើត​ផលិតផល​ថ្មីៗ​ជាច្រើន​ភាសា​

972
ចែករម្លែក

​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​ចិន Weibo កំពុងតែ​ជំរុញ​ការនាំ​ចេញទៅ​ទីផ្សារ​បរទេស​និង​ពិចារណា​ចេញ​នូវ​ផលិតផល​ថ្មី​ជាច្រើន​ភាសា ដោយ​បំបាត់ចោល​រាល់​ក្តីបារម្ភ​អំពី​ការពិនិត្យ​តាមដាន និង ភាព​គួរឱ្យ​ជឿទុកចិត្ត​។​

​លោក ចាង ចឺ នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​របស់ Weibo Sports បាន​និយាយថា វេ​ប​សាយ​បណ្តាញ​សង្គម​ស្រដៀង Twitter នេះ​មាន​ភាព​លេចធ្លោ​តាំងពី​យូរណាស់​មកហើយ​នៅក្នុង​ប្រទេស​ចិន ដែល​ល្បី​ខាង​ការត្រួតពិនិត្យ​តាមដាន​យ៉ាង​ហ្មត់ចត់ និង​កម្មវិធី​គ្រប់គ្រង​អ៊ី​ន​ធឺ​ណេ​ត​ដ៏​តឹងរ៉ឹង​របស់​ចិន​ហៅថា Great Firewall ប៉ុន្តែ​ឥឡូវនេះ Weibo ចង់​ឈានទៅ​ដល់ដៃ​អ្នកប្រើប្រាស់​ចិន​នៅ​បរទេស​។​

​លោក​បាន​និយាយ​នៅក្រៅ​សន្និសីទ​អាជីវកម្ម​កីឡា​ហៅថា Sport Connects នៅ​សប្តាហ៍​នេះ​នៅ​ទីក្រុង​តុង​គួ​ន​ភាគខាងត្បូង​ប្រទេស​ចិន​ថា “​យើង​ចង់ឱ្យ​អ្នក​រាល់គ្នា​នៅក្នុង​ពិភពលោក​និយាយ​ចិន​ប្រើ Weibo”​។​

​លោក​ចាង​បាន​បន្ថែមថា Weibo ក៏​កំពុង​សម្លឹង​បង្កើត​ផលិតផល​ថ្មី​ដែលមាន​លក្ខណៈពិសេសៗ​ជាច្រើន​ភាសា​រួមទាំង​អង់គ្លេស បន្ទាប់ពី​ឃើញ​ភាពជោគជ័យ​របស់​កម្ម​វិធី​ទូរស័ព្ទ TikTok របស់​ចិន​នៅ​បរទេស​។​

App ចែករំលែក​វីដេអូ​ខ្លីៗ​នេះ​មាន​ប្រជាប្រិយ​ភាពខ្លាំង​សម្បើម​ណាស់​នៅ​ឆ្នាំនេះ​។ ក្រុមហ៊ុន​បង្កើត App នេះ​នៅ​ប៉េកាំង គឺ Bytedance នៅ​សប្តាហ៍​នេះ​បានប្រកាស​អំពី​ការបង្កើត​ទំនាក់​ទំនងជា​សកល​ជាមួយ​ស្ថាប័ន​បាល់បោះ NBA ដែល​នឹង​អនុញ្ញាតឱ្យ​ខ្លួន​ផ្សាយ​វីដេអូ​ហាយ​ឡាយ​នៅក្នុង​ប្រទេស​ជាច្រើន​រួមទាំង​សហរដ្ឋអាមេរិក​៕ ដោយ៖ កញ្ញាដាលីស

បណ្តាញ​សង្គម Weibo ត្រៀម​ពង្រីក​ខ្លួន​ចូល​ទីផ្សារ​បរទេស ដែល​និយាយ​ភាសា​ចិន