បណ្តាំ​ចុងក្រោយ​របស់​ម្ចាស់​ឱសថស្ថាន​សុខសាន្ត​ដ៏​ល្បី​នៅ​ក្រុង​សិរីសោភ័ណ​: មិន​ផ្តាំ​សុខភាព តែ​សុំ​សន្សំសំចៃ​បុណ្យសព​

465

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: បណ្តាំ​ចុងក្រោយ​របស់​ម្ចាស់​ឱសថស្ថាន​សុខសាន្ត​ដ៏​ល្បី​និង​ធំ ហើយ​លក់ដាច់​ជាងគេ​នៅ​ក្រុង​សិរីសោភ័ណ ស្ថិតនៅ​តាមផ្លូវ​ខាងកើត​មន្ទីរពេទ្យបង្អែក ក្រុង​សិរីសោភ័ណ​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មិន​ផ្តាំ​អី​សោះ​ពី​សុខភាព តែ​ប្រាប់​ឲ្យ​សន្សំសំចៃ​។ តែបើ​ស្លាប់​ទៅហើយ កុំ​សែន​ឬ​ធ្វើបុណ្យ​ធំ​ជូន​សព​អី ព្រោះ​វា​មិនបាន​ដល់​អី ដូច​ជំនឿ​នោះទេ ឬថា​សូម​សន្សំសំចៃ​។​

​ក្រុមគ្រួសារ និង​សមត្ថកិច្ច​ឲ្យ​ដឹងថា លោក​ឱសថការី អ៊ិន សំណាង ហៅ​ហេង​ហៅ​វ៉ា ឬ​ហៅ​ពេទ្យ​តឿ កើត​ឆ្នាំ​១៩៦០ ម្ចាស់​ឱសថស្ថាន​សុខសាន្ត ធ្វើអត្តឃាត​ដោយ​លោត​ពីលើ​ផ្ទះថ្ម​កម្ពស់ ១២​ម៉ែត្រ កាលពី​វេលា​វេលា​ម៉ោង ១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ ថ្ងៃទី​១៤ ខែ​ក​ញ្ញ ឆ្នាំ​២០១៨ នៅ​ទីតាំង​ខាងលើ​។​

​ក្រោយ​ការស្លាប់​នេះ មាន​អ្នក​រាប់អាន និង​ស្គាល់​លោក​ជាច្រើន​បាន​សម្តែង​សមាន​ទុក្ខ​ក្រៀមក្រំ សោកស្តាយ និង​ទៅសួរសុខទុក្ខ​ក្រុមគ្រួសារ​។ ក្នុងនោះ បណ្តាញ​សង្គម​ជាច្រើន​ក៏បាន​ផុស​ផងដែរ​។​

​ដោយឡែក ក្រុមគ្រួសារ​ក៏បាន​រកឃើញ​សំបុត្រ​១​ច្បាប់​មាន​២​ទំព័រ​សន្លឹក​សៀវភៅ ដែលថា​ជា​អក្សរ​លោក​សរសេរ​ក្នុង​បណ្តាំ​ចុងក្រោយ ដោយ​ថា លោក​មាន​ជំងឺ​ប្រចាំកាយ​ជា​យូរ​ឆ្នាំ​ដូចជា ឆ្អឹង​គាប​សរសៃ ក ចង្កេះ និង​ជើង​, ជំងឺ​ស​សៃ​ប្រសាទ​ដេក​មិន​លក់ ហេវ​ហត់​អស់កម្លាំង កើត​ខ្យល់​ជា​ញឹក ចុក​រោយ វិលមុខ ស្រវាំងភ្នែក ភ្លេចភ្លាំង​… ហើយ​ទៅ​ទទួល​ព្យ​បាល​ទាំង​ក្នុង និង​ក្រៅប្រទេស តែ​មិនជា​សះស្បើយ​ឡើយ​។ ចឹ​ង​ហើយ លោក​លែង​ចង់​រស់ ហើយ​សុំ​លើក​ទង់ជ័យ ស​សុំ​ចុះចាញ់​គឺ​ស្លាប់​។ ហេតុនេះ បើ​នៅរស់ មនុស្ស​យើង​សំខាន់​ជាងគេ គឺ​សុខភាព ហើយ​បន្ទាប់មក​អ្វី​ទៀត​ដែល​យើង​ចង់បាន ឬ​យល់ឃើញ​។​

​ចំពោះ​ប្រពន្ធ កូន ចៅ​សូម​បន្ត​ប្រឹងប្រែង​ធ្វើការ​រកស៊ី​តាម​វិជ្ជាជីវៈ​ខ្លួន ហើយ​ប្រយ័ត្ន​ចរាចរណ៍​ផង​។ ពេល​សែន​ខួប ឬ​សែន​ឆេង​ម៉េង កុំ​បន់​ឲ្យ​ប៉ា​មកជួយ​, កុំ​សែន​ជ្រូក សែន​ត្រឹម​មាន់​១​គ​ក្រ និង​ផ្លែឈើ​ខ្លះៗ​។ កុំ​វេ​លុយ ឬ​សាង​អ្វីមួយ​វេរ​តាម​វត្ត​ទៅ​ឲ្យ​ខ្ញុំ​អី គ្មាន​ខ្មោច​ឯណា​បានទទួល​ទេ​។ ពេល​បុណ្យសព កុំ​ដាក់​ក្អម​ដុត​ក្រដាសសែន​ម្តង់​១​សន្លឹកៗ ដុត​តែ​ទៀន ឬ​ដាក់​អំពូល​ភ្លើង​១​បាន​។​

​ពេល​លើក​ម្ឈូស​ដាក់​ឡាន កូនៗ​កុំ​ក្រាប​ក្រោម​ព្រោះ​ខ្លាច​ធ្លាក់​សង្កត់​។ ពេល​ហែ​កុំ​បាច់​មាន​ជ្រូក ស ជ្រូក​ក្រហម​អី មិនបាច់​សរសេរ​អក្សរ​ចិន​បញ្ឈរ​ដើរ​ហែ​ជាប់​នឹង​ដើម​ឬ​ស្សី ។​កុំ​បាចលាច ក្រដាស សែន​លុយ ស្ករ​គ្រាប់​តាមផ្លូវ​អី គ្មាន​ប្រយោជន៍​ទេ ។​

ជុំវិញ​ខ្លឹមសារ​បណ្តាំ​នេះ​.​មានមតិ​ប្រតិកម្ម​ចម្រុះ​ដែរ តែ​ចៀសវាង​ដក​ឬ​ដាក់​ទម្ងន់​៕ ល​