បណ្តា​ក្រុមហ៊ុន​ចិន ភៀសខ្លួន​ទៅ​បរទេស​ដើម្បី​គេចពន្ធ​អាមេរិក​

1162
ចែករម្លែក
  • 162
    Shares

ក្រុមហ៊ុនកាន់តែច្រើនឡើងកំពុងសម្លឹងរកវិធីឆ្លាតមួយដើម្បីគេចចេញពីការវាយពន្ធរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ គឺ៖ដូរចេញពាក្យ”ផលិតនៅចិន-Made in China” ដោយរើផលិតកម្មទៅកាន់ប្រទេសនានាដូចជាវៀតណាម ស៊ែប៊ីនិងម៉ិកស៊ិច។

ប្រទេសសេដ្ឋកិច្ចលំដាប់ទី២លើលោកនេះ បានជាប់ក្នុងសង្រ្គាមពាណិជ្ជកម្មអស់ពេល១ខែមកហើយ ក្រោយពីលោកត្រាំបានវាយពន្ធគយ២៥ភាគរយលើទំនិញចិនតំលៃ៥០ពាន់លានដុល្លារនៅរដូវក្តៅនេះ ដោយបង្កអោយមានការវាយពន្ធសងសឹកពីចិនវិញ។

បណ្តារោងចក្រចិនដែលផលិតចាប់តាំងពីទោចក្រយានរហូតដល់សំបកកង់ ប្លាស្ទិកនិងសម្លៀកបំពាក់ កំពុងរើខ្សែសង្វាក់ផលិតកម្មទៅបរទេសដើម្បីគេចពន្ធគយខ្ពស់ឡើងលើទំនិញនាំចេញរបស់គេទៅកាន់សហរដ្ឋអាមេរិកនិងកន្លែងផ្សេងទៀត ។

Hl Corp ក្រុមហ៊ុនផលិតផ្នែកផ្សំនៃទោចក្រយាន បានបញ្ជាក់ច្បាស់កាលពីខែមុនថាការវាយពន្ធកំពុងធ្វើអោយថ្នាក់ដឹកនាំក្រុមហ៊ុនគិតថាតើត្រូវរើផលិតកម្មទៅវៀតណាមឬយ៉ាងណា។

បណ្តារោងចក្រកាត់ដេរចិនស្ថិតចំណោមរោងចក្រនិងក្រុមហ៊ុនដែលគិតគូរអំពីការរើទៅកាន់បរទេសផងដែរ។

កាលពីសប្តាហ៍មុន ត្រាំបានព្រមានថា ពន្ធដែលផ្តោតលើទំនិញចិន២០០ពាន់លានដុល្លារនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗ។

គ្រីស្តូហ្វឺ រ៉ូជើ អ្នកជំនាញខាងក្រុមហ៊ុនផ្គត់ផ្គង់នៅក្រុមហ៊ុនPanjivaបាននិយាយថា” វាចៀសមិនផុតទេដែលពន្ធថ្មីនឹងនាំអោយបណ្តាក្រុមហ៊ុនពិនិត្យមើលផលិតកម្មរបស់គេឡើងវិញនៅទូទាំងពិភពលោក។ពួកគេនឹងបាត់បង់ការប្រកួតប្រជែងជាងមុន២៥ភាគរយ”។

តាមពិត ក្រុមហ៊ុនផ្គត់ផ្គង់ខ្លះបានចាប់ផ្តើមរើចេញពីចិននៅប៉ុន្មានឆ្នាំមកនេះ ដោយសារថ្លៃពលកម្មនិងថ្លៃការពារបរិស្ថានកើនឡើង ដោយធ្វើអោយប្រទេសនេះកាន់តែមានភាពទាក់ទាញតិចទៅ។

ក្រុមហ៊ុនល្បីៗដែលបានរើចេញពីចិនមានដូចជា ក្រុមហ៊ុនផលិតប្រដាប់ក្មេងលេងHasbro ក្រុមហ៊ុនផលិតកាមេរ៉ាOlympus ក្រុមហ៊ុនផលិតស្បែកជើងDeckers និងSteve Madden ..ជាហេតុនាំអោយរដ្ឋាភិបាលក្រុងប៉េកាំងព្រួយបារម្ភ។

ក្រុមហ៊ុនZhejiang Hailide New Material បានដឹកសម្ភារភាគច្រើនរបស់ខ្លួនចេញពីរោងចក្រនៅខេត្តហ្សេជាំងទៅកាន់អាមេរិកនិងប្រទេសផ្សេងទៀត។ក្រុមហ៊ុនកាត់ដេរមួយរើទៅមីយ៉ាន់ម៉ា ក្រុមហ៊ុនធ្វើកន្ទេលមួយរើទៅថៃនិងក្រុមហ៊ុនផលិតម៉ូទ័រអគ្គិសនីបានរើទៅម៉ិកស៊ិច។Linglong Tyre សង់រោងចក្រផលិតសំបកកង់តំលៃ៩៩៤លានដុល្លារនៅស៊ែប៊ីដោយសំអាងថ្លៃពលកម្មថោក៕ដោយ:វាសនា