បណ្តា​ក្រុមហ៊ុន​ផលិត​ស្រោមអនាម័យ​ជប៉ុន សង្ឃឹមថា​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ ឆ្នាំ​២០២០ ជា​ឱកាស​មាស​

3288
ចែករម្លែក

​បណ្តា​ក្រុមហ៊ុន​ផលិត​ស្រោមអនាម័យ​របស់​ជប៉ុន កំពុង​បង្កើន​ការត្រៀម​លក្ខណៈ​សម្រាប់​ស្វាគមន៍​ព្រឹត្តិការណ៍​ប្រកួត​អូឡាំពិក​ក្រុង​តូ​ក្យូ ឆ្នាំ​២០២០ (Tokyo 2020 Olympic Games) នៅក្នុង​ប្រទេស​ជប៉ុន​ដោយ​ចាត់ទុក​វា​ជា​ឱកាស​មាស​ដើម្បី​បង្អួត​ផលិតផល​ស្រោម​​អនាម័យ​កម្រាស​ស្តើង​បំផុត​របស់ខ្លួន ដែល​ជាប់​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​។​

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ស្រោមអនាម័យ​រាប់សែន​ត្រូវបាន​ចែកចាយ​ដោយ​ឥតគិតថ្លៃ​ដល់​អត្ត​ព​លិ​ក​ដែល​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក ក្នុង​គោលបំណង​លើកកម្ពស់​ការរួម​ភេទ ដែលមាន​សុវត្ថិភាព​ក្នុងចំណោម​អត្ត​ព​លិ​ក​របស់​ពិភពលោក​។​

​ការធ្វើ​បែបនេះ​ផ្តល់ឱ្យ​អ្នក​ផលិត​ភាពយន្ត​អាសអាភាស នូវ​ឱកាស​ទីផ្សារ​ដែល​គ្មាន​គូ​ប្រៀប​។

​នៅ​ប្រទេស​ជប៉ុន ក្រុមហ៊ុន​ផលិត​ស្រោមអនាម័យ​កំពុង​សង្ឃឹម មហា​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នឹង​ក្លាយជា​ឱកាស​មាស​សម្រាប់​ខ្លួន​​ណែ​នាំឱ្យ​អតិថិជន​បាន​ស្គាល់​ផលិតផល​ស្រោមអនាម័យ​មហា​ស្តើង​កម្រាស់​ត្រឹមតែ ០,០១ មិល្លីម៉ែត្រ​ដែល​ទទួលបាន​មេដាយមាស​៕ ដោយ​៖ ខុម​ /sn

សកម្មភាព​ផលិត​ស្រោមអនាម័យ​នៅ​រោងចក្រ​របស់​ជប៉ុន (Japan condom makers)