បណ្តា​ក្រុមហ៊ុន​ភេសជ្ជៈ​ទទូចថា​ភេសជ្ជៈ​ពួកគេ​មាន​សុវត្ថិភាព ប៉ុន្តែ​ការសិក្សា​ដ៏​ធំ​មួយ​អះអាងថា​ផឹក​ភេសជ្ជៈ​២​កំប៉ុង​រាល់ថ្ងៃ​នាំឱ្យ​ស្លាប់​មុន​អាយុ​

315
ចែករម្លែក

​ផលិតផល​ភេសជ្ជៈ​មាន​ច្រើន​ប្រភេទ​ណាស់ ដែល​ខ្លះ​បាន​សរសេរ​លើ​សំបក​កំប៉ុង​ថា “​គ្មាន​ជាតិ​ស្ករ​” “​មាន​ស្ករ​តិច​” ឬ “​កាល់​ឡូរី​ទាប​” តែ​តាម​ការពិត រាល់​ភេសជ្ជៈ​ដែល​សរសេរ​បែប​ហ្នឹង​សុទ្ធតែ​ផ្ទុក​ជាតិ​ស្ករ​ទាំងអស់​។​

​ដោយឡែក​នៅ​សប្តាហ៍​នេះ​អង្គការ​សុខភាព​ពិភពលោក​បានចេញ​ផ្សាយ​ការសិក្សា​ដ៏​ជូរចត់​មួយ​អំពី​មេ​ស្ករ ជាមួយ​ការសិក្សា​ថ្មី​នេះ​បាន​បង្ហាញថា ការផឹក​ភេសជ្ជៈ​ត្រឹមតែ ២ កំប៉ុង​ក្នុង​មួយថ្ងៃ​អាច​បង្កើន​ហានិភ័យ​នៃ​ការស្លាប់​មុន​អាយុ​។​

​ការស្រាវជ្រាវ ដែលមាន​ការចូលរួម​ពី​មនុស្សពេញវ័យ​ជាង ៤៥០.០០០ នាក់​នៅក្នុង​ប្រទេស​ចំនួន ១០ បាន​បង្ហាញថា ការផឹក​ភេសជ្ជៈ​រាល់ថ្ងៃ​គឺ​ផ្សារភ្ជាប់​ទៅនឹង​ហានិភ័យ​ខ្ពស់​នៃ​ការស្លាប់​ទាំង​វ័យក្មេង​។ ប៉ុន្តែ​ការស្លាប់​មុន​អាយុ​ទំនងជា​ទាក់ទង​នឹង​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​ជាង ពីព្រោះ​ពួកវា​ជា​ភេសជ្ជៈ​ដែល​ទទួលបាន “​ភ្លើង​ខៀវ​” លឿន​ពី​រដ្ឋាភិបាល ដោយសារ​វា​សរសេរថា​ភេសជ្ជៈ​មិន​ប៉ះពាល់​សុខភាព​។​

​ដូច្នេះ​តើ​យើង​គួរ​ជឿ​អ្នកណា​? គួរ​ជឿ​លើ​អង្គការ​សុខភាព​ពិភពលោក​ឬ​ជឿ​លើ​រដ្ឋាភិបាល ដែល​ណែនាំ​យើង​ថា​មេ​ស្ករ​ល្អ​សម្រាប់​យើង​? ដើម្បី​ឆ្លើយ​នឹង​សំណួរ​នេះ យើង​ត្រូវ​មើល​ឱ្យ​ច្បាស់​ថា​តើ​មេ​ស្ករ​ទាំងអស់នេះ​គឺជា​អ្វី​។​

​ភាគច្រើន​មេ​ស្ករ​ក្នុង​ភេសជ្ជៈ​គឺជា​អាហារ​ផ្អែម​សំយោគ​ពី​គីមី ដែល​គេ​ស្គាល់​ផងដែរ​ថា ជាតិ​ផ្អែម​អាំង​តង់​ស៊ី​តេ​ខ្ពស់​។ ពួកវា​គឺជា​សមាសធាតុ​ផ្សំ​ដែល​បង្កើតឡើង​ដើម្បី​រំញោច​រសជាតិ​លើ​អណ្តាត​របស់​អ្នក​ទទួលទាន​ដូច​រសជាតិ “​ផ្អែម​” ដែល​យើង​ទទួលបាន​ពី​ស្ករ​ធម្មតា​ដែរ​។ ប៉ុន្តែ​មេ​ស្ករ​គឺមាន​ឥទ្ធិពល​ប៉ះពាល់​ខ្លាំង​ជាង​ស្ករ​ធម្មតា​រាប់រយ​ដង​ឯណោះ​។​

​បញ្ហា​គឺថា​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​មេ​ស្ករ​នឹងមិន​បាត់​ទៅណា​ឆ្ងាយ​ទេ ទោះបី​ក្រុមហ៊ុន​ផលិត​ចំណីអាហារ​និង​ភេសជ្ជៈ​និង​ស្ថាប័ន​បទ​ប្បញ្ញត្តិ​ជាតិ​ដូចជា​អាជ្ញាធរ​សុវត្ថិភាព​ចំណីអាហារ​អឺរ៉ុប (EFSA) ទទូចថា​ពួកវា​មាន​សុវត្ថិភាព​ក៏ដោយ​។​

​ជាក់ស្តែង ខ្សែសង្វាក់​លក់​គ្រឿងទេស​របស់​អាម៉េរិក​ផ្សារ Whole Foods Market បាន​បដិសេធ​ស្តុក​ទុក​ផលិតផល​ដែលមាន​ផ្ទុក​ជាតិ​ផ្អែម​សំយោគ ព្រោះ​ផ្សារ​នេះ​មិន​ចង់ឱ្យ​អ្នកទិញ​របស់ខ្លួន​មាន​បញ្ហា​សុខភាព​ទេ​។​

​ហើយ​មុន​ការសិក្សា​នេះ អ្នកវិទ្យាសាស្ត្រ​មួយចំនួន​បាន​លើកឡើងថា មេ​ស្ករ​អាចធ្វើឱ្យ​ខូច​ខួរក្បាល កើត​មហារីក​ថ្លើម​និង​មហារីក​សួត ដំបៅ​ខួរក្បាល និង​កើត​ជំងឺសរសៃប្រសាទ​និង​ប្រែប្រួល​អ័រម៉ូន​ខុស​ប្រក្រតី​៕ ដោយ ៖ កញ្ញាដាលីស