បណ្តុះបណ្តាល​គ្រូបង្វឹក កីឡាហែលទឹក កម្រិត​មូលដ្ឋាន​ថ្នាក់ជាតិ​

657
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា​ /
ភ្នំពេញ​៖ វគ្គ​បណ្តុះបណ្តាល គ្រូបង្វឹក​កីឡាហែលទឹក កម្រិត​មូលដ្ឋាន​ថ្នាក់ជាតិ “National Beginners Swimming Coach Clinic” បានចាប់ផ្ដើម​ហើយ កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ។ តាម​ការគ្រោងទុក វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ។ សូមបញ្ជាក់ថា វគ្គ​នេះ បើក​ឡើង ក្រោម គម្រោង​ថវិកា​របស់ ក្រសួង​អប់រំ យុវជន និង កីឡា ។​

​លោក ហែម គី​រី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក បាន​មានប្រសាសន៍ ក្នុង​ពិធី​បើក​ថា វគ្គ​នេះ មាន​សារសំខាន់​ណាស់ សម្រាប់​គ្រូបង្វឹក​ហែល​ទឹក នៅតាម​បណ្តា​ក្លិប​ឯកជន​នានា មន្ទីរ​អ​ប៉​រំ​កាយ និង​កីឡា និង​ក្លិប​ហែល​ទឹក ក្នុងការ​បង្ហាត់បង្រៀន​កូនសិស្ស ព្រមទាំង​អាចជួយ​ជីវិត ពី​មហន្តរាយ នៃ​ការ​លង់ទឹក​ទៀតផង​។​

ទិដ្ឋភាព​បើក​វគ្គ​បណ្ដុះបណ្ដាល​

​សម្រាប់​វគ្គ​នេះ មាន​សិក្ខាកាម ចូលរួម​ចំនួន ៣០ នាក់ មកពី ៦ រាជធានី -​ខេត្ត រួមមាន ខេត្តសៀមរាប ខេត្តកោះកុង ខេត្ត​កែប ខេត្តកំពត ខេត្ត​កំពង់សោម និង​រាជធានី​ភ្នំពេញ និង វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ។​

​លោក​បាន​បន្តថា សហព័ន្ធ​ខ្មែរ​ហែល​ទឹក បាន​សំឡឹង​ឃើញ​ការ​អភិ​ឌ្ឍ វិស័យ​កីឡាហែលទឹក នៅ​ខេត្ត​ធំ​ចំនួន​បី គឺ​ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និង​ខេត្តបាត់ដំបង ហើយ​ខេត្ត​ផ្សេងៗ​ទៀត សហព័ន្ធ​ចាប់ផ្តើម នៅពេល​ក្រោយ ព្រោះ​ខេត្ត​ទាំងនោះ ក៏មាន​សក្តានុពល ផ្នែក​កីឡាហែលទឹក​ដែរ ។​

ទិដ្ឋភាព​បើក​វគ្គ​បណ្ដុះបណ្ដាល​

​វគ្គ​ឧទ្ទេស សម្រាប់​វគ្គ​នេះ គឺ​លោក ហែម គី​រី និង លោក​នាង សុរិទ្ធី​យ៉ា ដែលជា​អគ្គលេខាធិការរង ។ វគ្គ​នេះ សិក្សា​លម្អិត​ទៅលើ​អំណាច និង​ភារកិច្ច​គ្រូបង្វឹក ទីលាន​ហ្វឹកហាត់ និង ប្រកួត មូលដ្ឋានគ្រឹះ នៃ​កីឡាហែលទឹក វិញ្ញាសា​ហែល​ទឹក ការអភិវឌ្ឍ និង​ទំនុកចិត្ត ។​

​បច្ចេកទេស នៃ​ការ​លោត​ចូល​ទឹក ជ្រមុជ​មុខ​ក្នុង​ទឹក វិធី​ប្រើ​ដង្ហើម វិធី​ធាក់​ជញ្ជាំង ការ​បណ្ដែត​ខ្លួន របៀប​អង្គុយ​គោះ​ជើង របៀប​គោះ​ជើង​សេរី របៀប​គោះ​ជើងដៃ​កាន់​ក្ដារ បច្ចេកទេស​ហែល​សេរី​ជាមួយ​ដង្ហើម របៀប​ហែល​ផ្ងារ​ដៃ​២ បច្ចេកទេស​ធាក់​ជើង និង ដៃ​ហែល​របៀប​កង្កែប របៀប​ចេញដំណើរ បច្ចេកទេស​លោត និង​វិធី​ជាច្រើន​ទៀត ៕v

ទិដ្ឋភាព​បើក​វគ្គ​បណ្ដុះបណ្ដាល​