បណ្តុះបណ្តាល​បច្ចេកទេស​ស្តីពី​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​ជួសជុល​បរិក្ខា​រ​ត្រជាក់ ម៉ាស៊ីនត្រជាក់​ដែល​ធានា​បិ​រ​ស្ថាន​

388
ចែករម្លែក

ដោយ:ប​.​ជ័យ​/បន្ទាយមានជ័យ ៖ វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស ស្តីពី​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​ជួសជុល​បរិក្ខា​រ​ត្រជាក់ ម៉ាស៊ីនត្រជាក់ ដែល​បាន​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៣ ដល់​០៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ភោជនីយដ្ឋាន​ស្រះ​ត្រជាក់ចិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបាន​បញ្ចប់ ក្រោម​វត្តមាន លោក ប៉ាក សុខា​រ៉ាវុត អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​លោក ខ្វៃ អាទិ​ត្យា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន អប់រំ​និង​ផ្សព្វផ្សាយ បរិស្ថាន​និង​លោក យឹម លី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ​។​

លោក ប៉ាក សុខា​រ៉ាវុត អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​បាន​និយាយថា​៖ វគ្គ​បណ្តុះបណ្តាល​នេះ​រៀបចំ​ដោយ​នាយកដ្ឋាន​គ្រប់គ្រង​គុណភាព​ខ្យល់​និង​សំឡេង នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន ក្រសួងបរិស្ថាន ឧបត្ថម្ភ​ដោយ​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ​។​

វគ្គ​នេះ​ជា​ផ្នែក​មួយ នៃ​ការអនុវត្ត​ផែនការ​គ្រប់គ្រង​ការលុបបំបាត់​សារធាតុ​ហាយ​ដ្រូ​ភ្លុយអ​រ៉ូ​កាបូន (HCFC) នៅ​កម្ពុជា និង​មាន​គោលបំណង​ផ្តល់​ចំណេះដឹង និង​បទពិសោធន៍​អំពី​របៀប​នៃ​ការប្រើប្រាស់​ឧបករណ៍ សម្រាប់​បូម និង​ប​ន្សុ​ត​សារធាតុ​ធ្វើ​ត្រជាក់ និង​ឧបករណ៍​សម្រាប់​សម្អាត​សារធាតុ​ធ្វើ​ត្រជាក់ ដើម្បី​កាត់បន្ថយ និង​ឈានទៅ​បញ្ឈប់​ការបញ្ចេញចោល​សារធាតុ HCFC ទៅក្នុង​បរិយាកាស និង​ផ្តល់​បច្ចេកវិទ្យា​ថ្មីៗ ទាក់ទង​នឹង​ការ​តម្លើង ឧបករណ៍ បរិក្ខារ​ដែល​ប្រើប្រាស់​សារធាតុ​ធ្វើឱ្យ​ត្រជាក់​ងាយ​ឆេះ​ប្រភេទ​ថ្មី R-32, R-290 ជាដើម ដែលជា​សារធាតុ​ជំនួស​មិន​ប៉ះពាល់​ដល់​ស្រទាប់អូសូន​។​

គួ​បញ្ជាក់ថា​៖ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​៣៥​នាក់ អញ្ជើញ​មកពី​សាលា​បណ្តុះបណ្តាល​ប​ច្ចេកទេស​ខេត្តបន្ទាយមានជ័យ គ្រូ​ជំនាញ​ផ្នែក​បច្ចេកទេស​ម៉ាស៊ីនត្រជាក់ មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ សេវាកម្ម​ជួសជុល​បរិ​ក្ខា​រ​ត្រជាក់ ម៉ាស៊ីនត្រជាក់ អ្នកបច្ចេកទេស​បរិក្ខា​រ​ត្រជាក់​តាម​សណ្ឋាគារ នៅ​ក្រុង​ប៉ោយប៉ែត​៕B/


#