បណ្តុះបណ្តាល​មន្ត្រី ស្តីពី​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ តាម​ស្តង់ដារ​គណនេយ្យ សាធារណៈ​អន្តរជាតិ​

77

​(ភ្នំពេញ​)៖​នៅ​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០១៨ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​តាម​ស្តង់ដារ​គណនេយ្យ​សាធារណៈ​អន្តរជាតិ ជូន​មន្ត្រី​ជំនាញ​បច្ចេកទេស​ហិរញ្ញវត្ថុ មកពី​អគ្គនាយកដ្ឋាន​នានា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​គោលបំណង​ពង្រឹងពង្រីក​សមត្ថភាព និង​លើកកម្ពស់​ការយល់ដឹង​បន្ថែម សម្រាប់​អនុវត្ត​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ​ដំណាក់កាល​ទី ៣​ឱ្យសម្រេចបាន​ជោគជ័យ​តាម​ការគ្រោងទុក ។​
​ ​
បណ្ឌិត ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង អ្នកស្រី Yong Sarah Zhou តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​នៃ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះក្រោម​កិច្ចសហការ​រៀបចំ​ពី​វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ការិយាល័យ ជំនួយ​បច្ចេកទេស​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ប្រចាំ​ប្រទេស​ថៃ​(TAOLAM)​។ វគ្គបណ្តុះបណ្តាល​នេះ​មាន​រយៈពេល ២ ថ្ងៃ គឺ​ពី​ថ្ងៃទី ៦ ដល់ ថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ៕​​ដោយ​៖ ស៊ា ថាំង​ /sn