បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​ដល់​អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​កម្ពុជា​

1398
ចែករម្លែក

ដោយៈ​គូលែន​/​សៀមរាបៈ វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម ដល់​បងប្អូន​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា បាន​ប្រព្រឹត្តិធ្វើកាលពី​ចុង​សប្តាហ៍​នេះ​នៅ​អនុវិទ្យាល័យ មិត្តភាព​ខ្មែរ ជប៉ុន ព្រះឥន្ទ​កោសា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ស៊ុំ សំអន នាយក​ប្រតិបត្តិ សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្តសៀមរាប និង​លោកស្រី មុំ ច​ន្ធី នាយិកា​រង នាយកដ្ឋាន​សុខភាព កាកបាទក្រហមកម្ពុជា ។

វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម ដល់​បងប្អូន​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​នៅ​អនុវិទ្យាល័យ មិត្តភាព​ខ្មែរ ជប៉ុន ព្រះឥន្ទ​កោសា ក្រុង​សៀមរាប​

​លោកស្រី​មុំ​ច​ន្ធី​បានបញ្ជាក់​ថា​វគ្គ​បណ្តុះបណ្តាល​នេះ​ដើម្បី​ផ្តល់នូវ​ចំណេះដឹង​ដល់​អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​កម្ពុជា​នៅ​សហគមន៍​ឲ្យ​យល់ដឹង​កាន់តែច្បាស់ អំពី​វិជ្ជា​ក្នុងការ​សង្គ្រោះ​បឋម ដើម្បី​ជួយសង្គ្រោះ ដល់​ជនរង​គ្រោះ ដោយ​ឧ​ទ្ទ​វ​ហេតុ​ផ្សេងៗ ដែល​បាន​ជួបប្រទះ និង ជួយ​ខ្លួនឯង ក្រុមគ្រួសារ និង មិត្ត​រួមការ​ងារ ។​

​ចំណែក​លោក​ស៊ុំ​សំអន​វិញ​និយាយថា​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារសំខាន់​សម្រាប់​បងប្អូន​អ្នកស្ម័គ្រចិត្ត​កាក​បាទក្រហម​កម្ពុជា​នៅក្នុង​សហគមន៍​ក្នុងការ​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​នៅក្នុង​មូលដ្ឋាន​ខ្លួន​។​លោក​បន្តថា​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ជានិច្ច​ជា​កាល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​រាល់​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ​នៅ​កម្ពុជា​។​សម្តេច​ប្រធាន​ក៏​នៅបាន​យកចិត្ត​ទុកដាក់​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា គ្រប់​ថ្នាក់ ឲ្យ​មានការ​យល់ដឹង និង​ជំនាញ​វិជ្ជា​សង្គ្រោះ​បឋម​៕មន