បណ្តេញ​ជនជាតិ​ចិន​ចំនួន ៧០​នាក់ ទៅ​ប្រទេស​ដើម​វិញ​

1042
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានធ្វើការ​បណ្តេញ​ជន​ជាតិចិន ចំនួន ៧០​នាក់​/​ស្រី​០៤​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ជើងយន្តហោះ​លេខ ZF9044 វេលា​ម៉ោង​១៩ និង​៣៥​នាទី ពី​ភ្នំពេញ​ឆ្ពោះទៅ​ប្រទេស​ដើម​វិញ​។​

​ជនជាតិ​ចិន​ទាំង ៧០​នាក់​ខាងលើ ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​លួច​ស្នាក់នៅ​ហួស​ទិដ្ឋាការ​កំណត់ គ្មាន​លិខិតឆ្លងដែន និង​បើក​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ធី​ណែ​ត​(Game on line) ដោយ​ខុសច្បាប់​៕ ល​