បត់បែន​ដូច​ពស់​វារ​អ៊ីចឹង​ពេក អ្នកបើកបរ​ច្បាស់​ជា​វិលមុខ​ខ្ញាល់​

249
ចែករម្លែក
  • 106
    Shares

តិច​ត្រ​ឡំ​ថា​ជា​ពស់​ចុះ​។ បើ​ក្រឡេកមើល​មួយ​ភ្លែត យើង​អាច​នឹង​ច្រឡំ​ថា​វា​ជា​ពស់​។ ប៉ុន្តែ​តាមពិត​វា​ជា​ផ្លូវ​សោះ​។

​ដោយសារ​តែមាន​សភាព​បត់បែន​ខ្លាំងពេក ដែលមាន​ចំណុច​កាច់ជ្រុង​រហូតដល់​ទៅ ១០ អ្នកបើកបរ​អាច​នឹង​វិលមុខ​ខ្ញាល់​ទម្រាំ​តែ​ឆ្លង​កំណាត់​ផ្លូវ​នេះ​ផុត​។

​ទន្ទឹមនេះ ​វា​ក៏មាន​ស្ថានភាព​គ្រោះថ្នាក់​ខ្លាំង​ផងដែរ ជាពិសេស​សម្រាប់​អ្នកបើកបរ​ខ្វះការប្រុងប្រយ័ត្ន ឬ​មិន​បានដឹង​ពី​ស្ថានភាព​ផ្លូវ​ជាមុន​។​

​តាមរយៈ​រូបភាព​ដែល​ថត​បាន​តាំងពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៧ នេះ ​វា​បង្ហាញ​ពី​ផ្លូវ​ភ្នំ នៅ​ថៃ​យ៉ាង​ហឺ (Taiyanghe) ក្រុង​អ៊ិន​ស៊ី (Enshi) ខេត្ត​ហ៊ូ​ប៉ី (Hubei) ប្រទេស​ចិន ភាគ​កណ្តាល​។ សូមបញ្ជាក់ថា នេះ​ជា​កំណាត់​ផ្លូវ​ហាយវ៉េ​មួយ​ដែល​ភ្ជាប់​បៃ​យ៉ាង​ភីង (Baiyangping) ខេត្ត​ហ៊ូ​ប៉ី និង​តំបន់​ហ្វឹ​ង​ជា (Fengjie) ក្រុង​ឆុង​ឈី​ង (Chongqing)៕ ប្រែ​សម្រួលៈ​ខុម​/Ha