បទចម្រៀង “ចាំស្កកខកអស់” របស់អ្នកនាង មាស លក្ខិណា និងដៃគូ ធ្វើឲ្យកក្រើកហ្វេសប៊ុក

283
ចែករម្លែក

ដោយ:បញ្ញាសាស្រ្ត- ភ្នំពេញ: បទចម្រៀងមួយបទទើបតែទទួលបានការគាំទ្រ ពីតារាចម្រៀងប្រុស-ស្រីមួយគូ ដែលកំពុងតែឆក់បានអ្នកគាំទ្រយ៉ាងច្រើន គួរសម។

បទចម្រៀងដំបូងនោះមានចំណងជើងថា “ចាំស្កកខកអស់” ដែលបកស្រាយ ដោយតារាចម្រៀង អ្នកនាង មាស លក្ខិណា និងដៃគូចម្រៀងគឺ លោក អ៊ុង សុផល្លី បទនេះ មានគេចាប់អារម្មណ៍ច្រើន រួមជាមួយនិងការសម្តែង ឈុតឆាករួមនិងតារាកំប្លែងលេចមុខក្នុងបទចម្រៀង “ចាំស្កកខកអស់”។

សា្នដៃដំបូងរបស់អ្នកទាំងពីរ បានលេចធ្លោខ្លាំងក្នុងអំឡុងចុងខែមេសានេះ ក្រោយ ទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រ។ អ្នកនាង មាស លក្ខិណា បានថ្លែងបញ្ជាក់ក្រោយពីបទ”ចាំស្កខកអស់” របស់ខ្លួនកាន់តែមានគេស្គាល់ថា អ្នកនាង និងដៃគូចម្រៀង មានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលបានចេញ​បទនិពន្ធថ្មីបើកឆាកជាមួយលោក អ៊ុង សុផល្លី ហើយត្រូវបានគេស្គាល់ច្រើនឡើង និងថាបទចម្រៀងមួយនេះពីរោះត្រូវចិត្តមហាជន។

អ្នកនាងថា ខ្លួនមិនស្ដាយរឿងបទ”ចាំស្កកខកអស់” មិនផ្ទុះក្នុងអំឡុងពេលចូលឆ្នាំ តាមការចង់បាននោះទេ ប៉ុន្តែផ្ទុយទៅវិញគឺអ្នកនាងសប្បាយចិត្ត ដែលបទចម្រៀងជាស្នាដៃបើកឆាករបស់ខ្លួន កាន់តែមានគេស្គាល់។

ចម្រៀងមួយបទនេះ ត្រូវបានគេចាក់បន្លឺតាមទីសាធារណៈ និងតាមវិទ្យុច្រើនឡើង នាពេលចុងក្រោយ ដោយក្រឡេកទៅមើលMV ទាំងបទចម្រៀង និង Full MV របស់ អ្នកនាងឯណោះវិញ ក៏មានអ្នកចូលស្ដាប់ច្រើនដង មិនចាញ់បទផ្ទុះរបស់​យុវវ័យ។ តារាចម្រៀងដែលត្រូវគេស្គាល់ថា ជាអ្នកលក់ត្រីងៀតគ្មានជាតិគីមី ល្បីល្បាញនៅលើហ្វេសប៊ុករូបនេះបន្តថា ក្រោយពីបទដំបូង”ចាំស្កកខកអស់” ជាមួយលោក អ៊ុង សុផល្លី ទទួលបានការគាំទ្របែបនេះ អ្នកនាង និង លោក នឹងមានគម្រោងចេញបទថ្មីៗរួមគ្នាបន្ថែមទៀតដើម្បីមហាជន៕/Ha