បទចម្រៀង «ទំនួញអកឈ្មោល» ស្នាដៃថ្មីបកស្រាយពីអតីតអ្នកលេងភ្លេង

441
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ក្រោយពីជោគជ័យលើជំនួញដីធ្លី និងធ្លាប់ប្រកាសថា មិនចោលអាជីពចាស់ ជាតន្ត្រីករ លោក គីម ចាន់រតនា ក៏បានវិលមកវិញតាមសន្យាជាមួយនិង បទចម្រៀង មួយបទដែលលោកបានតែងនិពន្ធ ព្រមទាំងបន្ថែមថតចេញ MV និងបកស្រាយបទ ចម្រៀងនេះដោយខ្លួនលោកផ្ទាល់ផង តាមរយៈបទចម្រៀង ស្លុងអារម្មណ៍ «ទំនួញអក ឈ្មោល»។

បទ «ទំនួញអកឈ្មោល» នេះជាលើកទីមួយសម្រាប់តន្រ្តីកររូបនេះ ព្រោះកន្លងមក លោកគ្រាន់តែប្រឡូកក្នុងវិស័យសិល្បៈតន្រ្តីប៉ុណ្ណោះ ដែលមានភរិយាជាអ្នកចម្រៀង ប៉ុន្តែពេលនេះលោកចង់សាកល្បងសំលេងលោកផ្ទាល់ គ្រាដែលលោកបានប្រកាសថា ទោះបីជីវភាពសព្វថ្ងៃធូធារមានបាន ឃ្លាតឆ្ងាយពីជីវិតដែលកម្សត់ដូចគ្រាមុន តែលោក នៅតែស្រលាញ់អាជីពជាអ្នកតន្រ្តីករ ដដែល ដូច្នេះហើយតាមរយៈបទចម្រៀង «ទំនួញអកឈ្មោល» គឺជាការគាស់រំលើង អានុស្សាវរីយ៍ម្តងទៀតពីអតីតកាល។

លោក គឹម ចាន់រតនា បញ្ជាក់ថា បើទោះជាលោកបានក្លាយជា ម្ចាស់ក្រុមហ៊ុន ពុះឡូតិ៍ ដែលមានដើមទុនខ្ទង់លានដុល្លារក្នុងដៃ ក្រោយការតស៊ូ តែលោកមិនដែល បំភ្លេចសិល្បៈនោះទេ ជាពិសេសអនុស្សាវរីយិ៍ ប្ដីលេងភ្លេង ប្រពន្ធអ្នកច្រៀង ហើយ ប្រឹងធ្វើការក្នុងវង់អកកេសរកលុយបង់ឈ្នួលផ្ទះ និងសុខចិត្តជំពាក់គេឯង យកលុយ មកទិញថោកៗទុកនោះ។ ក្រៅពីរៀបវង់ភ្លេងនៅផ្ទះដើម្បីរំលឹកអាជីព លោកក៏គ្រោង ផលិត បទចម្រៀងជួយដល់តារាក្មេងៗអោយមានបទថ្មី ខណៈដែល លោក ផលិតបទ “ទំនួញអកឈ្មោល” ដែលជាសំនៀងផ្ទាល់ខ្លួន គឺមិនមែនចង់ល្បីនោះទេ ពោលគឺដើម្បី បំពេញ សេចក្ដីស្រលាញ់ និងកុំអោយភ្លេចថា ខ្លួនមានកំណើតចេញពីអ្នកសិល្បៈកាល ពីនៅក្រលំបាក។ លោកប្រកាសបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនបន្តបន្ទាប់ទៀត ដោយ អាចនឹងមានបទរបស់ភរិយាផង បន្ទាប់ពីបទ”ទំនួញអកឈ្មោល” ត្រូវបានដាក់បង្ហោះ៕

តោះស្តាប់ទាំងអស់គ្នា ជាមួយនិងសំឡេងអតីតតន្រ្តីករ តាមវង់ភ្លេងអកកេស !