បទចម្រៀង «មាននឹកបងទេអូន» ចេញMV ហើយក្រោយមានអ្នក គាំទ្រច្រើនលើសលុប

412
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
បទចម្រៀង Original Song «មាននឹកបងទេអូន» ដែលល្បីល្បាញ ក្នុង ស្រទាប់ យុវវ័យ ត្រូវបាផលិតកម្មថោន ចេញថតMV ជាផ្លូវការហើយ។ បទចម្រៀង នេះ «មាននឹកបងទេអូន» ត្រូវបានបកស្រាយដោយតារាចម្រៀង រិទ្ធ ប្រុសពៅ និងបង្ហោះតាមប្រព័ន្ធយូធូប ធ្វើអោយមានអ្នកចូលមើលជាច្រើនម៉ឺននាក់ ត្រឹមតែ រយៈ ពេលខ្លីប៉ុណ្ណោះ។

អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ គឺ បទចម្រៀង «មាននឹកបងទេអូន» ត្រូវ បាន ផលិតចេញជា MV ផ្លូវការហើយ ខណៈបទចម្រៀងមួយនេះ ត្រូវបានដឹកនាំ សម្តែង ដោយលោក រ៉េត។ បទចម្រៀងរបស់លោកត្រូវបានផលិតកម្មថោន យកមក សម្រិតសម្រាំងជាសាច់រឿង មើលហើយជក់ភ្នែក ដោយទើបតែបង្ហោះប៉ុណ្ណោះ ក៏មាន អ្នកចូល View របស់ដល់ច្រើនខេភ្លាមៗ។ វត្តមានបទនេះ នៅក្នុងផលិតកម្មធំ ធ្វើ អោយ ម្ចាស់បទ ដែលពោរពេញដោយភាពរីករាយរហូត ស្ទើរគ្រប់សកម្មភាពជា មួយមិត្តរួម ក្រុមរូបនេះ កាន់តែមានមោទនភាព និងឈានដល់គោលដៅ។

តោះទស្សនា MV បទចម្រៀង «មាននឹកបងទេអូន» ទាំងអស់គ្នាថា មានសាច់រឿង ល្អកម្រិតណា !